នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសំណង់លោក ត្រឹន ហុងមីញ បានឲ្យដឹងថា យោងតាមផែនការ នៅចុងឆ្នាំនេះ ផ្លូវល្បឿនលឿនជាង ៣.៨០០គីឡូម៉ែត្រ នឹងត្រូវបានបង្ហើយ។ តាមគម្រោង នៅថ្ងៃទី១៩ ខែធ្នូ ផ្លូវល្បឿនលឿនសំខាន់ៗជិត ៣.២០០គីឡូម៉ែត្រ និងផ្លូវឆ្នេរសមុទ្រចំនួន ១.៧០០គីឡូម៉ែត្រ នឹងត្រូវបានបង្ហើយ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ គម្រោងសមាសភាគនឹងត្រូវបង្ហើយដើម្បីដាក់ពង្រាយជើងហោះហើរបច្ចេកទេស។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “សំណង់ទាំងនេះ ជាពិសេសសំណង់ដែលត្រូវបានបង្ហើយ នឹងបង្កើតតម្លៃបន្ថែមថ្មីសម្រាប់ដីធ្លី បង្កើតលំហអភិវឌ្ឍន៍ថ្មី និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។ ក្នុងពេលជាមួយគ្នានេះ សន្សំសំចៃការចំណាយទាក់ទងនឹងពេលវេលា ថ្លៃធ្វើដំណើរ ថ្លៃប្រេងឥន្ធនៈ ថ្លៃដើមសម្រាប់ផលិតផល និងបង្កើនភាពប្រកួតប្រជែង" ។
ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៩ ខែធ្នូ ដែលជាពេលវេលាសម្រាប់រៀបចំពិធីសម្ពោធ និងចាប់ផ្តើមសាងសង់គម្រោងទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពនានាពន្លឿនវឌ្ឍនភាព និងកែលម្អគុណភាព៕







