• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គប្បីពង្រីកស្មរតីស្នេហាជាតិឆន្ទៈម្ចាស់ការនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានខ្លាំងក្លានិងនិរន្តរភាព


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang - "គប្បីពង្រីកស្មរតីស្នេហាជាតិឆន្ទៈម្ចាស់ការ
និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានខ្លាំងក្លានិងនិរន្តរភាព"

«ប្រទេសជាតិនៅមានការលំបាកជាច្រើនក្តី ប៉ុន្តែ ដោយមានស្នាដៃដ៏ធំធេងដែលទទួលបានឋានៈនិងកំលាំងកិត្យានុភាពរបស់វៀតណាមកាន់តែត្រូវបានលើកកំពស់ ដែលបង្កើតឡើងបុព្វបទសំខាន់ ដើម្បីបន្តអនុវត្តបណ្ដា​គោល​ដៅនិងភារកិច្ចដែលមហាសន្និបាតលើកទី ១២ បានដាក់ចេញប្រកបដោយជោគជ័យ។» ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានប្រសាសន៍ ដូច្នេះក្នុងបទសម្ភាសជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសឆ្នាំថ្មី២០១៨។

បូកសរុបស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលេចធ្លោរបស់វៀតណាមនាឆ្នាំ ២០១៧ ប្រធានរដ្ឋ  Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ស្នាដៃទាំងអស់នេះបានរួមវិភាគទានពង្រឹង ជំនឿទុកចិត្ត បង្កើតបរិយាកាសសប្បាយរីករាយ​ ក្នុងសង្គមទាំងមូល ហើយបង្កលក្ខណៈងាយស្រួល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដោយនិរន្តរភាពដែល​សហគមន៍​អន្តរជាតិទទួលស្គាល់និងវាយតំលៃខ្ពស់។ សន្ទទស្សន៍ស្តីពីការអភិវឌ្ឍន៍និរន្តរភាពរបស់វៀតណាមនាឆ្នាំ ២០១៧ ឈរលំដាប់ថ្នាក់ទី ៦៨ ក្នុងចំណោមប្រទេសចំនួន ១៥៨ លើពិភពលោក កើនឡើង ២០ ថ្នាក់បើ ប្រៀបនឹងឆ្នាំ ២០១៦។ តាមលោកប្រធានរដ្ឋដែរថា៖ ២០១៧ ក៏ជាឆ្នាំកត់សម្គាល់ជោគជ័យរបស់វៀតណាមលើវិស័យកិច្ចការបរទេស ក្នុងពេលដែល វៀតណាមបន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសជិតខាង​នានា តំបន់និងដៃគូធំៗ។

សកម្មភាពកិច្ចការបរទេស សមាហរណកម្មនិងកិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានអនុវត្ត លើវិស័យការតូត ការ​ពារប្រទេស សន្តិសុខ តាមទិសទ្វេភាគីនិងពហុភាគី។ ជាពិសេស ព្រឹត្តិការណ៍ឆ្នាំ   APEC វៀតណាម ២០១៧ បានប្រព្រឹត្តទៅក្របកបដោយជោគជ័យគឺជាស្នាដៃកិច្ចការបរទេស លោតផ្លោះដែលនាំវៀតណាមក្លាយទៅជាចំណុច​លេចធ្លោនៃពិភពលោកទាំងមូល។ព្រឹត្តតិការណ៍នេះក៏បានបើកចេញយថាទស្សន៍ថ្មីអំពីកំណើនវិនិយោគពាណិជ្ជកម្មនិងអាជីវកម្មសំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងវៀតណាម។

នាឆ្នាំ ២០១៨ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចាត់ទុកថា៖ ស្ថានភាពលើពិភពលោកនិងក្នុងប្រទេសពោរពេញទៅដោយឱកាសល្អប្រសើរផងនិងការលំបាកសាកល្បងផង ដែលបណ្ដាលឲ្យបញ្ហាថ្មីស្មុគស្មាញជាង​ តម្រូវការធំធេងជាច្រើនចំពោះ បុព្ធហេតុផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍ប្រទេសជាតិនិងកិច្ចការពារឯករាជ្យប្រជាធិបតេយ្យ ​ឯកភាពនិងបូរណភាពដែនដីរបស់វៀតណាម។ ក្នុងកាលៈទេសៈនោះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលគប្បីពង្រីកយ៉ាងខ្លាំងស្មារតីសាមគ្គីភាព ឆន្ទៈម្ចាស់ការ ឆ្លៀតយកឱកាស ជំនះ​ពុះ​ពារ​លើការសាកល្បងដើម្បីឈានទៅមុខដ៏រឹងមាំ។

ក្នុងបរិយាកាសទទួលឆ្នាំថ្មី ២០១៨ ប្រធនារដ្ឋវៀតណាម លោក Tran Dai Quang ជឿជាក់ថា៖ ដោយមានការប្តេជ្ញាចិត្តថ្មី ប្រជាជនវៀតណាមទាំងមូលនៅក្នុងនិងក្រៅប្រទេសនឹងពង្រីកស្មេរតីស្នេហាជាតិ ឆន្ទៈម្ចាស់ការ កំលាំងនៃ​មហាសាមគ្គីជាតិយ៉ាងខ្លាំង ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួននាំវៀតណាមអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លានិងនិរន្តរភាព ការពារ ប្រទេសវៀតណាមសង្គមនិយមដ៏រឹងមាំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top