អញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភា វៀតណាម លោក ត្រឹន ថាញ់មិន បានមានប្រសាសន៍ថា ពិភពលោកកំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំធេងជាច្រើន ពីអស្ថិរភាពនយោបាយ អំពើហិង្សា ជម្លោះ រហូតដល់ការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងអាហារ សន្តិសុខទឹក សន្តិសុខក្រៅប្រពៃណី និងបញ្ហាផ្សេងទៀត។
ច្នេះ ក្នុងនាម បក្សកាន់អំណាច ចូលរួមក្នុងនយោបាយ មានសំឡេងនិងតួនាទីក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងការអនុវត្តគោលនយោបាយ បណ្តាគណបក្សនយោបាយត្រូវការ និងអាចលើកកម្ពស់ទាំងស្រុងនូវកម្លាំងរួម តាមរយៈសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី ដោយសម្រេចបាននូវគោលដៅរួមសម្រាប់សន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍនៅក្នុងពិភពលោកជាទូទៅ និងតំបន់អាស៊ីរបស់យើងនិយាយដោយឡែក៖
“ក្រោមការ ដឹកនាំរបស់បក្សកុម្មុយ និស្តវៀតណាម វៀតណាមបានអនុវត្ត គោលនយោ បាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគី ភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ត្រៀមខ្លួនធ្វើជាមិត្ត និងដៃគូដែលគួរឱ្យទុកចិត្ត និងជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ; គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ីក្នុងការ បង្កើតបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ យើងជឿជាក់ថា គន្លឹះក្នុងការដោះស្រាយដោយសន្តិវិធីរាល់ជម្លោះ ពេលបច្ចុប្បន្នគឺតាម រយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយឈរលើមូលដ្ឋានសមភាព ការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការដែលមាន ផលប្រយោជន៍ទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ"។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន។
សន្និសីទនេះគ្រោងនឹងអនុម័តលើសេចក្តីប្រកាសសន្តិភាពទីក្រុងភ្នំពេញ ស្តីពីការស្វែងរកសន្តិភាព និងការផ្សះផ្សា តាមរយៈកម្លាំងរួម និងកិច្ចសហប្រតិបត្តិការរបស់គណបក្សនយោបាយក្នុងនិងក្រៅតំបន់អាស៊ី៕