• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូវៀតណាម ប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ២តោន ដល់ប្រទេសទួរគី

ជំនួយនេះរួមមានៈ ឱសថសង្គ្រោះបន្ទាន់ ឱសថចំាបាច់ សម្ភារៈពេទ្យ តង់។ មធ្យោបាយ សារធាតុគីមីសម្រាប់ការបង្ការ និងគ្រប់គ្រងការរាតត្បាត និងឧបករណ៍វេជ្ជសាស្ត្រដែលប្រើប្រាស់ក្នុងស្ថានភាពអាសន្ន និងគ្រោះមហន្តរាយ។
ប៉ូលិសវៀតណាមប្រគល់សម្ភារពេទ្យចំនួន២តោនដល់ទីភ្នាក់ងារ AFADទួរគី

នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង Adiyaman (ប្រទេសទួរគី) ក្រុមបេសកកម្មជួយសង្គ្រោះអន្តរជាតិ នៃក្រសួងនគរបាលវៀតណាមបានប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ២ តោនដល់ប្រទេសទួរគី តាមរយៈភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយនិងស្ថានភាពអាសន្ន  (AFAD)  នៃប្រទេសនេះ។

ជំនួយនេះរួមមានៈ ឱសថសង្គ្រោះបន្ទាន់ ឱសថសំខាន់ៗ សម្ភារៈពេទ្យ តង់។ មធ្យោបាយ សារធាតុគីមីសម្រាប់ការបង្ការ និងគ្រប់គ្រងការរាតត្បាត និងឧបករណ៍វេជ្ជសាស្ត្រដែលប្រើប្រាស់ក្នុងស្ថានភាពអាសន្ន និងគ្រោះមហន្តរាយ។ តំណាងអង្គការ AFAD បានបញ្ជាក់ថា  នឹងសម្របសម្រួលការដឹកជញ្ជូនជំនួយខាងលើទៅកាន់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលគាំពារផ្នែកវេជ្ជសាស្រ្ត ដែលមានការខ្វះខាតថ្នាំ ក៏ដូចជាឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់។ នាយករង AFAD នៅ Adiyaman លោក Isamail Sahin បានវាយតម្លៃខ្ពស់ចំពោះជំនួយដ៏ទាន់ពេលវេលានេះពីវៀតណាម។ លោកក៏បានជួបជាមួយប្រធានគណៈប្រតិភូវៀតណាម លោកវរសេនីយ៍ឯក Nguyen Minh Khuong ដើម្បីថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃបណ្តាប្រទេសដែលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ (Nguyen Thi Lan Anh) នាយករងវិទ្យាស្ថានការទូត ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិខាងច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦ - ២០៣៥ ដោយទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Top