• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាយោបល់ (AIPA) លើកទី ១២

ថ្លែងមតិនៅកិច្ចប្រជុំនេះ ប្រតិភូរដ្ឋសភាវៀតណាមបានស្នើនូវអនុសាសន៍ដល់សភាសមាជិក AIPA។

គណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមចុះហត្ថលេខានិងអនុម័តលើរបាយការណ៍នៃសន្និសីទសន្និសីទAIPA Caucus ១២  (រូបថត៖ TTXVN)


នាថ្ងៃទី ១៦ ខែមិថុនា ផ្សាយចេញពីវិមានរដ្ឋសភា គណៈប្រតិភូរដ្ឋសភាវៀត ណាមដឹកនាំដោយលោក Vu Hai Ha ប្រធានគណៈ កម្មាធិការកិច្ចការបរទេស បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាយោបល់នៃមហា សន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ១២ (AIPA Caucus ១២) បានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ ថ្លែងមតិនៅកិច្ចប្រជុំនេះ ប្រតិភូរដ្ឋសភាវៀតណាមបានស្នើនូវអនុសាសន៍ដល់សភាសមាជិក AIPA។ នោះគឺ៖ បណ្តាប្រទេសជាសមាជិកបន្តពិនិត្យនិងធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌគតិយុត្តដើម្បីលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគធានានូវការចរាចរទំនិញនិងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ កុំឲ្យអាក់ ខាន។ ជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ រក្សាការប្តេជ្ញាចិត្តក្នុងការបើកទីផ្សារដើម្បីលើកកម្ពស់ភាពធន់និងនិរន្តរភាពនៃចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ពង្រឹងការអភិវឌ្ឍន៍ទីផ្សារក្នុងតំបន់កសាងខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញសម្រាប់ទីផ្សារក្នុងតំបន់។ អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនដើម្បីគាំទ្រដល់ចង្វាក់ផ្គត់ផ្គង់។ បង្កើនការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងផលិតកម្មនិងសកម្មភាពអាជីវកម្ម។ ជំរុញការប្រើប្រាស់ទំនិញតាមរយៈទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

នៅចុងបញ្ចប់កិច្ចប្រជុំ ប្រតិភូបានអនុម័តរបាយការណ៍នៃកិច្ចប្រជុំ AIPA Caucus ១២ ហើយបានឯកភាពថា AIPA Caucus ១៣ នឹងធ្វើនៅប្រទេសថៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top