• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី


 ប្រធានគណៈកិច្ចការបរទេសមជ្ឈិមវវៀតណាម លោក Hoang Binh Quan និង ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Heng Swee Keat (រូបថត៖ TTXVN)
 

 អនុវត្តតាម​ផែនការកិច្ចការបរទេសរបស់គណៈ កម្មាធិការមជ្ឈិមបក្ស តាមការអញ្ជើញ​របស់​រដ្ឋ​មន្រ្តីការ​បរទេស​សឹង្ហបុរី​លោក Vivian Balakrishnan គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹក​នាំដោយ​លោក Hoang Binh​ Quan សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកិច្ចការបរទេសមជ្ឈិមវវៀតណាម បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ចាប់ពី​ថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកក្កដា ​ឆ្នាំ​២០១៩។
 
ក្នុងក្រប​​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះលោក Hoang Binh Quan បានជួប​ពិភាក្សា​ជាមួយ​ឧបនាយក​រដ្ឋមន្រ្តី​និង​ជារដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ ឧបការីទី១នៃអគ្គលេខាបក្សធ្វើសកម្មភាពដើម្បីប្រជាជនសឹង្ហបុរីលោក  Heng Swee Keat ព្រមទាំងអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan និងចូល​រួម​សកម្មភាបមួយចំនួនទៀតនៅសិង្ហបុរីទៀតផង។
 
គួរបញ្ជាក់​ថា លោក Hoang Binh Quan និង លោក  Heng Swee Keat បានផ្លាស់​ប្តូរ​ទស្សនៈ​យ៉ាង​ស៊ីជម្រៅនិង​ទូលំទូលាយ​ស្តីពីស្ថានភាពតំបន់និងអន្តរជាតិ ក៏ដូចជាទំនាក់ទំនងរវាងបក្ស និងរដ្ឋទាំងពីរ ព្រមទាំង​ពិភាក្សា​​អំពី​វិធានកា​រជាក់ស្តែងសំដៅ  ​   ជម្រុញកិច្ច​សហប្រតិបត្តិការ​បន្ថែមទៀត​លើវិស័យ​ជាច្រើន​ទៀត​នាពេល​ខាងមុខ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top