• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូបក្សកម្មុយនីស្តវៀតណាមចូលរួមវេទិកា ELAP លើកទី៣


គណៈប្រតិភូបក្សកម្មុយនីស្តវៀតណាមចូលរួមវេទិកា ELAP លើកទី៣
គណៈប្រតិភូបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយលោក Nguyen Tuan Phong អនុប្រធានគណៈកម្មាធិការកិច្ច​ការ​​​បរទេសមជ្ឈឹម​បានអញ្ជើញ​ចូលរួមវេទិកាជួបប្រាស្រ័យ ដើម្បីវឌ្ឍនភាពនៅអាមេរិកឡាទិន ( ELAP) លើក​ទី​៣​ដែលទើបនឹងបានបិទបញ្ចប់នៅទីក្រុង Quito (ប្រទេស អេក្វាឌ័រ)។​ នៅទីនេះ​លោក Nguyen Tuan Phong បានចែករំលែកបទពិសោធន៍របស់វៀតណាម​ ក្នុងការពង្រីកប្រជាធិបតេយ្យ កសាងរដ្ឋអំណាចប្រជាជន នៅថ្នាក់មូលដ្ឋាន។ លោកក៏បានអះអាងថា៖ មហាសាមគ្គីជាតិជាកក្តាសំខាន់ ដើម្បីសម្រេចជោគជ័យ​របស់បដិវត្តន៍​វៀត​ណាម​។ 

​លោក Nguyen Tuan Phong បានមានជំនួបសន្ទនាជាមួយ​អនុប្រធានាធិបតី​អេក្វាឌ័រ លោក Jorge Glass ក៏ដូចជាប្រធាន​គណៈប្រតិភូជាន់ខ្ពស់បក្សកម្មុយនីស្តចិននិងគុយបា៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងសកម្មភាពទ្វេភាគីជាច្រើននៅរុស្ស៊ី នាថ្ងៃទី ១៨ ខែមិថុនាលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីលោករុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

Top