• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈបក្សនយោបាយនានាលើពិភពលោកវាយតម្លៃខ្ពស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺ Covid-19

គណៈបក្សនយោបាយជាច្រើនក៏បានផ្ញើរលិខិត សារទូរលេខមកជូនបក្សកុម្មុយនិស្តវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការដ៏ប្ដូរផ្ដាច់និងប្រកបដោយប្រសិទ្ធភាពរបស់បក្សនិងរដ្ឋាភិបាលវៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺ ក៏ដូចជាសម្ដែងការកោតសរសើរ ចំពោះលទ្ធផលជាវិជ្ជមានរបស់វៀតណាមនាពេលកន្លងទៅផងដែរ។   

វៀតណាមប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យដល់ប្រទេសឡាវដើម្បីជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឹ Covid-19 (រូបថត៖ TTXVN)


ក្នុងបរិបទដែលជំងឺឆ្លង Covid-19 កំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ដែលបង្កឡើងផលប៉ះពាល់ដោយផ្ទាល់ដ៏ធ្ងន់ធ្ងរទៅលើពិភពលោកទាំងមូល ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh Quan បានតាងនាមមជ្ឈឹមបក្សកុម្មុយនិស្ត​វៀតណាមផ្ញើរលិខិតសួរសុខទុក្ខ ទៅកាន់គណៈបក្សនយោបាយនានាលើពិភពលោក ចែករំលែកព័ត៌មាន ស្ដីពីស្ថានភាពនិងវិធានការបង្ការទប់ស្កាត់ជំងឺរបស់វៀតណាម ព្រមទាំង លើកឡើងវិធានការសហប្រតិបតិ្តការគ្នាដើម្បីជំនះពុះពារលើវិបត្តិនេះ។

គណៈបក្សនយោបាយជាច្រើនក៏បានផ្ញើរលិខិត សារទូរលេខមកជូន បក្សកុម្មុយនិស្តវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការដ៏ប្ដូរផ្ដាច់និងប្រកបដោយប្រសិទ្ធភាពរបស់បក្សនិងរដ្ឋាភិបាលវៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺ ក៏ដូចជាសម្ដែងការកោតសរសើរ ចំពោះលទ្ធផលជាវិជ្ជមានរបស់វៀតណាមនាពេលកន្លងទៅផងដែរ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវបានអះអាងថា ការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លានិងទាន់ពេលវេលារបស់ បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមសម្រាប់ប្រទេសនានាដែលកំពុងប្រឈមនឹងជំងឺឆ្លង ក្នុងនោះមានប្រទេសឡាវ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការទប់ស្កាត់ជំងឺនៅតាមប្រទេសទាំងនោះ។

ប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិនបានអះអាងថា ត្រៀមខ្លួនជាស្រេចបង្កើនការចែករំ​លែក​បទពិសោធន៍ វិធានការបង្ការទប់ស្កាត់ជំងឺជាមួយគណៈបក្សនយោបាយនានា លើពិភពលោក ក្នុងនោះមានវៀតណាម។

គណៈកម្មាធិការអន្តរជាតិនៃបក្សពលកម្មស.ប.បកូរ៉េបានសង្កត់ធ្ងន់ថា ជំងឺ Covid-19 ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៅវៀតណាមគឺអាស្រ័យទៅលើវិធានការយ៉ាងខ្លាំងក្លារបស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងសម្ដែងជំនឿជាក់ថា ប្រជាជន​វៀតណាម​នឹងយកឈ្នះយ៉ាងពិតប្រាកដ ក្នុងការប្រយុទ្ធលើកនេះ។

អគ្គលេខាគណៈបក្សកុម្មុយនិស្តស្វីសបានវាយតម្លៃខ្ពស់ចំពោះ “កិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយ សុខាភិបាលនិងសមត្ថភាព​ដ៏អស្ចារ្យរបស់ប្រជាជនវៀតណាមនិងបក្សកុម្មុយនិស្តវៀតណាម” ហើយអះអាងថា “ជាមួយរាល់ឧត្តមភាពនៃរបបសង្គមនិយម វៀតណាមបានបង្ការ ទប់ស្កាត់ជំងឺយ៉ាងល្អ ហើយក្លាយទៅជាគំរូមួយក្នុងការងារនេះ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top