• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមផ្តល់មតិយោបល់ស្ដីពីការត្រៀម រៀបចំសម្រាប់សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤


 សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នឹងបើកនាថ្ងៃទី ២១ ខែតុលា (រូបថត៖ VOV)
 

នាថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០១៩​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាវៀត​ណាម​បាន​ផ្ដល់​មតិអំពី​សេចក្ដី​ព្រៀង​ច្បាប់​ចំនួន​ ២ ដែលរួមមាន៖ ច្បាប់ស្តីពីការសម្របសម្រួល សន្ទនានៅតុលាការ ច្បាប់ធ្វើវិសោធន​កម្ម​និង​បំពេញ​បន្ថែមមាត្រា​មួយចំនួននៃច្បាប់ស្តីពីអង្គការចាត់តាំងរដ្ឋសភា និ​ងផ្តល់មតិអំពីការ ​ការត្រៀម​រៀបចំ​សម្រាប់​សម័យ​ប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនី​តិកាលទី ១៤។
 
តាមការ​រំពឹងទុក សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នឹងធ្វើការប្រមាណ ២៣ ថ្ងៃ (បើកនា​ថ្ងៃទី ២១ ខែតុលា)។ ក្នុងនោះ រដ្ឋសភានឹងចំណាយរយៈពេល ១២ ថ្ងៃសម្រាប់ការងារនិតិបញ្ញត្តិ ពិចារណា​ អនុម័តលើសេចក្ដីព្រៀងច្បាប់ចំនួន ១០  និងផ្ដល់មតិលើសេចក្ដីព្រៀងច្បាប់ចំនួន ៨។ ទន្ទឹម​នឹង​នេះ ​រដ្ឋសភាក៏នឹងពិចារណានិងសម្រេចលើបញ្ហាសេដ្ឋកិច្ចស​ង្គម និងថវិការដ្ឋ គម្រោង​ស្តីពីការ​វិនិយោគ​អភិវឌ្ឍន៍​សេដ្ឋកិច្ច - សង្គមនៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ដែលមាន ស្ថានភាពលំបាក​ពិសេស​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top