• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៤៤

សម័យប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនាព្រឹកថ្ងៃទី១៤ ខែមេសា នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៤៤ (រូបថត៖ VNA)

ក្នុងសុន្ទរកថាបើក ប្រធានរដ្ឋសភាលោក Tran Thanh Man បានឲ្យដឹងថា សម័យប្រជុំនឹងផ្តល់យោបល់ ពិចារណា និងសម្រេចលើខ្លឹមសារចំនួន ៤២ ក្រុម; ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣; ពិនិត្យមើលបញ្ហានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយការលំបាក និងឧបសគ្គយ៉ាងឆាប់រហ័សសម្រាប់អាជីវកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចដែលទាក់ទងនឹងគោលនយោបាយលើកលែងពន្ធ ការកាត់បន្ថយ និងការពន្យាពេលពន្ធចំពោះអាជីវកម្មអាមេរិក។

ប្រធានរដ្ឋសភា លោក Tran Thanh Man បានវាយតម្លៃថា បន្ទុកការងារដែលសម័យប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវពិចារណា និងដោះស្រាយគឺមានទំហំធំ និងសំខាន់ ហើយទន្ទឹមនឹងនោះ លោកបានកត់សម្គាល់ថា នេះជាដំណាក់កាល “ទឹកស្រក” ដើម្បីបង្ហើយឯកសារសម្រាប់សម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ដែលគ្រោងនឹងបើកនៅថ្ងៃទី៥ ខែឧសភា។ តាមនោះ ពេលដែលបានបង្ហើយខ្លឹមសារនីមួយៗ ស្ថាប័ននានាត្រូវពិនិត្យឡើងវិញយ៉ាងឆាប់រហ័សតាមដែនអាចធ្វើទៅបាន ដើម្បីផ្ញើរទៅកាន់សមាជិកសភា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top