• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៣៧

សម័យប្រជុំលើកទី៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើកនាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក ត្រិន ថាញមិន។
សម័យប្រជុំលើកទី៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើកនាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក ត្រិន ថាញមិន។ (រូបថត៖ daibieunhandan.vn)
ក្នុងសម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើគម្រោងច្បាប់ស្ដីពីជាតិគីមី (ធ្វើវិសោធនកម្ម) តាមនោះបញ្ជាក់អំពីការទទួលខុសត្រូវ របស់ក្រសួង និងស្ថាប័នក្នុងកិច្ចការពារសុខភាពប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ បង្កើន ការត្រួតពិនិត្យ និងតាមដានប្រភពដើមនៃសារធាតុគីមី ជាពិសេសសារធាតុគីមីនាំចូល។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់លើរបាយការណ៍ របស់រដ្ឋាភិបាលស្តីពីការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងសេចក្ដីសម្រេចចិត្តរបស់ រដ្ឋសភាផងដែរ។
នាព្រឹកនេះផងដែរ លោកប្រធានរដ្ឋសភា និងអង្គប្រជុំទាំងមូល ក៏បានចំណាយ ពេលមួយនាទីធ្វើការស្មឹងស្មាធដើម្បីរំលឹក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ ក្រុមគ្រួសារ ជនរងគ្រោះដែលបានស្លាប់ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ ដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ចសង្គ្រោះ និងជំនះលើផលវិបាកនៃព្យុះ ទីហ្វុង Yagi; ព្រមទាំងបំផុសការជួយឧបត្ថម្ភសម្រាប់ប្រជាជនដើម្បីជំនះពុះពារលើ ផលវិបាកនៃព្យុះទីហ្វុង Yagi ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។

Top