• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការមជ្ឈិមបក្សពិចារណាលើការងារកម្មាភិបាល

ដោយផ្អែកលើបទប្បញ្ញត្តិបច្ចុប្បន្នរបស់បក្ស រដ្ឋ ហើយពិចារណាលើបំណង ប្រាថ្នារបស់ លោក Nguyen Xuan Phuc គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមឲ្យ លោក Nguyen Xuan Phuc ឈប់កាន់តំណែងជាសមាជិកការិយាល័យនយោបាយ សមាជិក គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអាណត្តិ ២០២១-២០២៦។
អង្គសន្និសីទអនុម័តរបៀបវារៈនៃសន្និសីទ។ រូបថត៖ ទ្រី យុង - VNA

នាថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានជួបប្រជុំដើម្បីពិចារណា និងផ្តល់យោបល់អំពីបំណងប្រាថ្នាសុំលាឈប់ពីតំណែង លាឈប់ពីការងារ និងចូលនិវត្តន៍របស់លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ អាណត្តិ ២០២១-២០២៦។

លោក Nguyen Xuan Phuc ជាកម្មាភិបាលដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋ ប្រសូត្រក្នុងគ្រួសារដែលមានប្រពៃណីបដិវត្តន៍; ទទួលបានការបណ្តុះបណ្តាលជា មូលដ្ឋាន ធំដឹងក្ដីពីថ្នាក់មូលដ្ឋាន ហើយត្រូវបានគណៈកម្មាធិការមជ្ឈិមបក្ស និង ការិយាល័យនយោបាយ ទុកចិត្តចាត់តាំងឲ្យកាន់តំណែងជាអ្នកដឹកនាំសំខាន់ៗ ជាច្រើនរបស់បក្សនិងរដ្ឋ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីអាណត្តិ ២០១៦-២០២១ លោកមានកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការដឹកនាំ និងប្រតិបត្តិការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ដោយសម្រេចបានលទ្ធផលសំខាន់ៗ។
ដោយផ្អែកលើបទប្បញ្ញត្តិ បច្ចុប្បន្នរបស់បក្ស រដ្ឋ ហើយពិចារណាលើបំណង ប្រាថ្នារបស់ លោក Nguyen Xuan Phuc គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមឲ្យ លោក Nguyen Xuan Phuc ឈប់កាន់តំណែងជាសមាជិកការិយាល័យនយោបាយ សមាជិក គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអាណត្តិ ២០២១-២០២៦។ គណៈកម្មាធិការមជ្ឈិមបក្សបានប្រគល់ឲ្យការិយាល័យនយោបាយដឹកនាំស្ថាប័នពាក់ព័ន្ធអនុវត្តន៍នីតិវិធីតាមបទប្បញ្ញត្តិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top