• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ចេញសេចក្ដីថ្លែងការណ៍រួមអំពាវនាវឲ្យចែករំលែកវ៉ាក់សាំងបង្ការកូវីដ ១៩

នារសៀលថ្ងៃទី២៣ ខែកញ្ញា កិច្ចប្រជុំលើកទី៨តាមប្រព័ន្ធវីដេអូរវាងគណៈ កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាមអំពីតំបន់ត្រីកោណអភិវឌ្ឍក្រោមប្រធានបទ “ពង្រឹងទំនាក់ទំនងដៃគូសភាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងឆ្លើយតបនឹងវិបត្តិកូវីដ ១៩ នៅតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម” បានបិទបញ្ចប់ក្រោយរយៈពេល១ថ្ងៃធ្វើការ។

គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ចូលរួមកិច្ចប្រជុំ។ (រូបថត៖ VNA)


នៅសម័យបិទ ប្រធានគណៈប្រតិភូនៃប្រទេសទាំង៣បានចុះហត្ថលេខាហើយ ចេញសេចក្ដីថ្លែងការណ៍រួម។ សេចក្ដីថ្លែងការណ៍រួមបានវាយតម្លៃខ្ពស់ចំពោះរាល់ សមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលប្រទេសទាំង៣សម្រេចបានក្នុងអំឡុង ពេលកើតមានជម្ងឺរាតត្បាតកូវីដ ១៩ នៅតំបន់ត្រីកោណអភិវឌ្ឍ ក្រោយពីកិច្ចប្រជុំ លើកទី៧កាលពីឆ្នាំ២០១៩ ក៏ដូចជាលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការនានាផងដែរ។

ថ្លែងនៅសម័យបិទ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមលោក Vu Hai Ha បានស្នើឲ្យគណៈកម្មាធិការទាំង៣ រៀបចំអនុវត្តន៍ទិសដៅ នានាក្នុងសេចក្ដីថ្លែងការណ៍រួមដែលអង្គប្រជុំបានឯកភាពគ្នាអនុម័ត ព្រមទាំងសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងរួម ជួយឧបត្ថម្ភដល់តំបន់ត្រីកោណអភិវឌ្ឍ ចូលរួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំង៣ និងរដ្ឋសភាទាំង៣ឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ ជាក់ស្ដែងនិងប្រកប ដោយប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top