• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះលើសលុបក្នុងការបោះឆ្នោតរដ្ឋសភា


 នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុនសែន នៅក្នុងការបោះឆ្នោតរដ្ឋសភា​នាថ្ងៃទី២៩ ខែកក្កដា កន្លងទៅ

 នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៨ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បាន​ប្រកាស​លទ្ធផល​នៃការ​បោះឆ្នោ​តរដ្ឋសភាកម្ពុជានីតិកាលទី៦ ដែលទើបតែប្រព្រឹត្តទៅនៅថ្ងៃទី២​៩ ខែ កក្កដា កន្លងម​កនេះ លើ​ប៉ុស្តិ​ទូរទស្សន៍​ជាតិ និងវិទ្យុរបស់កម្ពុជា​។ 
 
ក្នុងនោះ គ​ណបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយនាយករដ្ឋមន្ត្រី ស​ម្តេច តេជោ ហ៊ុន សែន ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រស្រប​ច្បាប់ប្រ មាណ ៧៧% ទទួលបានអាសនៈរដ្ឋសភា ១២៥/១២៥ ​ក្នុងនីតិកាលទី៦ នេះ។ គ​ណបក្ស​ទាំង១៩​ផ្សេងទៀត មិនទទួលបានអា​សនៈណាមួយឡើយ ដោយ​សារ​តែទ​ទួលបាន​សន្លឹកឆ្នោត​គាំទ្រមិន​ទាន់​គ្រប់​ចំនួន ក្នុងការទទួលបានអាសនៈ​សភា ផ្អែកលើច្បាប់បានកំ​ណត់។
 
បន្ទាប់ពី គជ​ប ប្រកាសលទ្ធផលមិនយូរប៉ុន្មាន CPP ចេញ​សេចក្តី​ថ្លែង​ការណ៍​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ ដែលបានសរបញ្ជាក់​យ៉ាងច្បាស់នូវឆន្ទៈ និងគោលបំណង ​របស់ប្រ​ជាជ​នក​ម្ពុជា​ក្នុង​កិច្ច​ថែរ​ក្សាកា​រ​ពារ​សមិទ្ធ​ផល​របស់ប្រទេស បន្តលើកម្ពស់សេដ្ឋកិច្ច សង្គម និង​យកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ខ្លួន។​  ការ​បោះឆ្នោត​ត្រូវបានសាធារណមតិអន្តរជាតិវាយតម្លៃថា បានប្រព្រឹត្តទៅដោយសេរីភាពអព្យាក្រឹត ដោយមាន​គណបក្ស​ជាច្រើន​ចូលរួម ហើយ ប្រជាជនទៅបោះ​ឆ្នោតមានអត្រាខ្ពស់ផ​ង​ដែរ។
 
​តាមកាល​កំណត់​ទុក រដ្ឋសភានីតិកាលទី៦ នឹងបើកអង្គប្រជុំក្រោមអធិបតីភាព ព្រះក​រុណាព្រះបាទ នរោត្តម​ សីហមុន្នី​ នៅថ្ងៃទី៥ ខែ កញ្ញា។  ថ្ងៃទី៦ ខែ កញ្ញា ស​ភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត បង្កើតរដ្ឋាភិ បាលថ្មី ​និតិកាល​ទី៦​។ ថ្ងៃទី៧ ខែ កញ្ញា រដ្ឋាភិបាលថ្មីនឹងមានអ​ង្គប្រជុំជាលើកដំបូ​ងមួយ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top