• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Thanh Hoa ត្រូវការលើកកំពស់សមត្ថភាពនិងកម្លាំងប្រកួតប្រជែងដើម្បី អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ "ខេត្ត Thanh Hoa ត្រូវការលើកកំពស់សមត្ថភាពនិងកម្លាំងប្រកួតប្រជែងដើម្បី អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព" (រូបថត៖ TTXVN)
 

 នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅទីលាន Lam Son ខេត្ត Thanh Hoa បានរៀបចំ យ៉ាង​មហោឡារឹក​នូវ​ពិធី​អបអរ​សាទរ​ខួប៩៩០ឆ្នាំនៃខេត្ត Thanh Hoa (១០២៩-២០១៩)។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួម​ជាមួយថ្នាក់ ដឹកនាំ អតីតថ្នាក់ដឹកនាំរបស់បក្ស រដ្ឋ ក្រសួង ស្ថាប័នមជ្ឈឹម ថ្នាក់ដឹកនាំខេត្ត Houaphan ប្រទេស​ឡាវ រួមជាមួយប្រជាជនខេត្ត Thanh Hoa យ៉ាងច្រើនកុះករ បានចូលរួមពិធីនេះ។
 
អញ្ជើញថ្លែងនៅទី​នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់​ចំពោះរាល់​តម្លៃ​វប្បធម៌​ប្រពៃណី ក៏ដូចជាតួនាទីដ៏សំខាន់ របស់ខេត្ត Thanh Hoa ក្នុងដំ​ណើរ​ការ​ស្ថាបនានិង​ការពារ​ប្រទេស​ជាតិ​។ លោក នាយករដ្ឋមន្រ្តីបានកត់សម្គាល់នូវការរីកចម្រើនគ្រប់ជ្រុងជ្រោយនៃខេត្ត Thanh Hoa ក្នុង​ប៉ុន្មាន​ឆ្នាំថ្មី​ៗនេះ ដោយក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌សង្គម នៅតំបន់​ភាគ​កណ្ដាល​ខាង​ជើង​និយាយ​ដោយ​ឡែក​និងទូទាំងប្រទេសនិយាយរួម។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយខេត្ត Thanh Hoa បន្តលើក​កំពស់​ សមត្ថភាពនិងកម្លាំងប្រកួតប្រជែងដោយឥតឈប់ឈរដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សនិង​ប្រកប​ដោយចី​រភាព​ថែមទៀតផងដែរ។ នា​យករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញមានប្រសាសន៍ថា៖
 
​“ខេត្តត្រូវការផ្ដោតទៅលើសសរទ្រូងចំនួន៥ដើម្បីជំរុញការអភិវឌ្ឍនិងទាក់ ទាញការវិនិយោគរួមមាន៖ ឧស្សាហកម្ម​កែច្នៃបង្កបង្កើត ទេសចរណ៍ កសិកម្ម សុខាភិបាល នគរភាវូបនីយកម្មនិងហេដ្ឋារចនាសម្ព័ន្ធ ដោយមាន​ចំណុច កណ្ដាលគឺតំបន់សេដ្ឋកិច្ចមុខព្រួញ Nghi Son។ ទន្ទឹមនឹងនោះ ជំរុញដំណើរការ នៃគម្រោង​ហេដ្ឋារ​ចនាសម្ព័ន្ធធំៗដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដូចជា៖ ផ្លូវឆ្នេរសមុទ្រ ផ្លូវហាយវេ គម្រោង​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្នែកទេសចរណ៍ ព្រលាន យន្តហោះកំពង់ផែស​មុទ្រ ព្រមទាំងស្រាវជ្រាវ​ចេញផ្សាយ​គោលនយោបាយ​ថ្មី សំដៅ​បង្កើនការទាក់ទាញដើមទុនវិ​និយោគផងដែរ​”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top