
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំពន្លឿនការវិនិយោគនៅ ខេត្ត Soc Trang ឆ្នាំ ២០១៨
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុង Soc Trang នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំពន្លឿនការវិនិយោគ នៅខេត្ត Soc Trang ឆ្នាំ២០១៨ និងបំផុសចលនាចាប់ផ្តើមធ្វើអាជីវកម្ម។
ក្នុងគោលបំណងធ្វើឲ្យខេត្ត Soc Trang អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលខាងមុខ លោក Nguyen Xuan Phuc បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ខ្លួនអំពីខេត្ត Soc Trang ថា "នេះគឺជាតំបន់ស្ថិតនៅទន្លេមេគង្គខាងក្រោម ហើយនាទសវត្សរ៍ខាង មុខនឹងក្លាយទៅជាតំបន់ដែលមានជីវភាពរស់សម្បូរធូរធារដើម្បីរួមចំណែកធ្វើឲ្យសុប៉ិនធ្វើអ្នកមានក្លាយទៅជាការពិតរបស់ប្រជាជននៅ Soc Trang និយាយ ដោយឡែក និងតំបន់សណ្ដទន្លេ Cuu Long និយាយរួមផងដែរ។
លោក Nguyen Xuan Phuc បានស្នើថា នាពេលអនាគត ខេត្ត Soc Trang គប្បី ផ្តោតលើការអភិវឌ្ឍលើសរសេទ្រូងសំខាន់ៗមួយចំនួន៣រូមមាន ទី១គឺវិស័យ កសិកម្មបច្ចេកវិទ្យាខ្ពស់បន្សាំជាមួយការប្រែប្រួលអាកាសធាតុ ទី២គឺវិស័យ ជលផលអនាម័យតភ្ជាប់ជាមួយវិស័យឧស្សាហកម្មកែច្នៃ និងទី៣គឺវិស័យ ទេសចរណ៍អេកូឡូស៊ីតភ្ជាប់ ជាមួយការអភិវឌ្ឍថាមពលកកើតឡើងវិញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម