• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Nghe An រីករាយបើកទិវា «ចំណោងមិត្តភាពវៀតណាម - ឡាវ» ឆ្នាំ ២០១

នាព្រឹកនថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុង Vinh ខេត្ត Nghe An ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម សហការជាមួយ ខេត្ត Nghe An រៀបចំ “ទិវាបុណ្យចំណងមិត្តភាពវៀតណាម-ឡាវឆ្នាំ ២០១៩” ដោយមានការចូលរួមពីតំណាងស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅវៀតណាម។
 

  ខេត្ត Nghe An រីករាយបើកទិវា «ចំណោងមិត្តភាពវៀតណាម - ឡាវ» ឆ្នាំ ២០១៩ (រូបថត៖ TTXVN)

នេះជាលើកទី ២ ដែលក្រសួងព័ត៌មាននិងផ្សព្វផ្សាយ បានរៀបចំទិវាបុណ្យ«ចំណងមិត្តភាពវៀតណាម- ឡាវ។
ពិធីនេះត្រូវបានររៀបចំឡើងនៅខេត្ត Nghe An ដែលជាខេត្តមានព្រំដែនជាប់ជាមួយខេត្តចំនួន ៣ របស់ប្រទេសឡាវ រួមមានខេត្ត Hua-Phan ខេត្ត Sieng Khoang និង Bolikham ដែលមានប្រវែង ៤១៩ គីឡូម៉ែត្រ ស្មើនឹង ២០% នៃប្រវែងព្រំដែនសរុបនៅទូទាំងប្រទេស។ លោក Doan Cong Huynh ប្រធាននាយករដ្ឋានទទួលបន្ទុកព័ត៌មានកិច្ចការបរទេសនៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានមានប្រសាសន៍ថា មហោស្រពនេះ​ ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាដែលមានការចូលរួមរបស់បណ្តាខេត្តរបស់ប្រទេសឡាវ រួមទាំងប្រតិភូធុរជនវៀតណាមនិងឡាវផងដែរ។ តាមរយៈសកម្មភាពព្រឹត្តិការណ៍ទាំងនេះ រួមចំណែករំលឹកដល់ជំនាន់ក្រោយនឹងបង្កើនការអភិរក្ស កសាងនិងការពារទំនាក់ទំនងពិសេសរបស់វៀតណាមឡាវឲ្យកាន់តែស៊ីជម្រៅនិងមានអត្ថន័យជាក់ស្តែងថែមទៀតផង ។

« ក្នុងរយៈពេល ៣ ថ្ងៃនៃព្រឹត្តិការណ៍នេះ យើងនឹងមានកិច្ចពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងអំពីការទាក់ទាញការវិនិយោគនិងការផ្លាស់ប្តូរលើវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះដែរ នៅឆាកសំដែងនេះនឹងប្រព្រឹត្តទៅពិធីឧទ្ទេសនាមអំពីវប្បធម៌ Vi Giam ព្រមទាំងណែនាំអំពីសកម្មភាពចាប់ផ្តើមអាជីវកម្មរបស់យុវជនវ័យក្មេង ដែលក្នុងនោះមានការទាក់ទាញសិក្សានុសិស្សមកពីប្រទេសទាំងពីរ វៀតណាម-ឡាវ និងប្រទេសមិត្តឡាវសិក្សានៅវៀតណាម។ ម្យ៉ាងវិញទៀតឆាកសំដែងនេះនឹងប្រព្រឹត្តទៅពិធីជួប្រាស្រ័យទាក់ទងខាងវប្បធម៍សិល្បៈដើម្បីបង្កើតទីធ្លាមួយសម្រាប់មិត្តទាំងអស់លេងជាមួយគ្នាផងដែរ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top