• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Kien Giang ចាត់វិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដោយ​ម្ចាស់ការ​នៅតាមខ្សែព្រំដែន

បច្ចុប្បន្ននេះការងារលំបាកបំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅមូលដ្ឋានគឺជាស្ថានភាពឆ្លងដែនបន្តកើនឡើងយ៉ាងស្មុគស្មាញ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang (រូបថត៖ TTXVN)


នារសៀលថ្ងៃទី ១៨ ខែមេសា នៅខេត្ត Kien Giang រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long អនុប្រធានអចិន្ត្រៃយ៍ នៃគណកម្មាធិការជាតិទទួលបន្ទុកការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានដឹកនាំក្រុមការងារអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang និងតំណាងថ្នាក់ដឹកនាំមន្ទីរស្ថាប័ននិងមូលដ្ឋានរបស់ខេត្ត ដើម្បីពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅមូលដ្ឋាន។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក  Nguyen Luu Trung បានឲ្យដឹងថា៖បច្ចុប្បន្ននេះការងារលំបាកបំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅមូលដ្ឋានគឺជាស្ថានភាពឆ្លងដែនបន្តកើនឡើងយ៉ាងស្មុគស្មាញ។ ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានស្នើឲ្យខេត្ត Kien Giang គប្បីត្រៀមរៀបចំរាល់ស្ថានភាពអាក្រកបំផុត ដែលអាចកើតមានឡើង ដូចជា៖ បញ្ហាឆ្លងជំងឺក្នុងសហកមន៍ ចំនួនករណីឆ្លងជំងឺកើនឡើង ហើយត្រៀមរៀបចំសេណារីយ៉ូធ្វើចត្តាឡីស័កយ៉ាងទូលំទូលាយជាដើម។ ទន្ទឹមនឹងនេះ ខេត្ត ចាំបាច់ត្រូវពិចារណា ទប់ស្កាត់ គ្រប់គ្រងព្រំដែនគោកនិងសមុទ្រគឺជាដំណោះស្រាយចម្បងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ដូចជាបង្កើនការធ្វើចលនា ផ្សព្វផ្សាយដល់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក John Neuffer បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកក្នុងឧស្សាហកម្ម semiconductor គឺមានសក្ដានុពលដ៏ធំធេង; ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យ នេះនឹងបើកឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រីក និងធ្វើអាជីវកម្មពីប្រៀបខ្លាំងនៃភាគីនីមួយៗ។

Top