• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Bac Giang ត្រៀមនាំចេញផ្លែគូលេនស្រស់ទៅកាន់ទីផ្សារជប៉ុន

នាព្រឹកថ្ងៃទី ២៦ ខែមេសា ក្រុមការងារដឹកនាំដោយរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានចុះទៅពិនិត្យមើលស្ថានភាពចិញ្ចឹមសត្វបសុបក្សី និងផលិតកម្មផ្លែគូលេននៅខេត្ត Bac Giang ដើម្បីត្រៀមនាំចេញទៅកាន់ទៅទីផ្សារជប៉ុន។

ផ្លែគូលេនស្រស់នៅខេត្ត Bac Giang (រូបថតៈ VOV)


ឆ្នាំ ២០២០ ជាឆ្នាំដំបូងដែលជប៉ុនបានបើកទ្វារទីផ្សារជាផ្លូវការសម្រាប់ការនាំចូលផ្លែគូលេនរបស់វៀតណាម។ រហូតមកដល់ពេលនេះ ខេត្ត Bac Giang មានតំបន់ចំនួន ១៩ ត្រូវផ្តល់លេខកូដដាំផ្លែគូលេន ដែលមានផ្ទៃដី ១០៣ ហិកតា សម្រាប់នាំចេញទៅប្រទេស ជប៉ុន។
ដើម្បីត្រៀមឲ្យការនាំចេញផ្លែគូលេនទៅកាន់ទីផ្សារជប៉ុន ខេត្ត Bac Giang បានសហការជាមួយស្រុកនិងមន្ទីរការពាររុក្ខជាតិនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យនិងផ្តល់លេខកូដតំបន់រុក្ខជាតិតាមសំណើពីភាគីជប៉ុន។

មុននោះ ខេត្ត Bac Giang ក៏មានផ្ទៃដីចំនួន ២០០ ហិកតា ដែលត្រូវបានផ្តល់លេខកូដតំបន់ដាំផ្លែសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top