• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត ក្រុងជាច្រើនបានរៀបចំសកម្មភាពវប្បធម៌អំណរឆ្នាំថ្មី ២០២២

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍ទីក្រុង Can Tho រៀបចំកម្មវិធីសិល្បៈអណរឆ្នាំសកល២០២២ ដោយប្រធានបទ  “Can Tho បំណងប្រាថ្នាថ្ងៃថ្មី”។
 

រូបថត៖ VTC


នាយប់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២១  នៅរោងមហោស្រព Cao Van Lau ខេត្ត Bac Lieu គណៈកម្មាធិការប្រជាជនខេត្ត Bac Lieu បានរៀបចំកម្មវិធីសិល្បៈ ដើម្បីអបអរសាទរខួបលើកទី ២៥ ទិវាបង្កើតខេត្ត Bac Lieu ឡើងវិញ (១ មករា ឆ្នាំ ១៩៩៧ -  ១ មករា ឆ្នាំ ២០២២) និងអំណរឆ្នាំសកល ២០២២ ដោយប្រធានបទ "សេចក្តីប្រាថ្នាខេត្ត Bac Lieu"។ កម្មវិធីនេះបាននាំមកនូវបរិយាកាសសប្បាយរីយរាយនៅដើមឆ្នាំថ្មីជាមួយជំនឿជាក់ ក្តីសង្ឃឹម និងសមិទ្ធផលថ្មីៗ។

ក្នុងពេលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍ទីក្រុង Can Tho រៀបចំកម្មវិធីសិល្បៈអណរឆ្នាំសកល២០២២ ដោយប្រធានបទ  “Can Tho បំណងប្រាថ្នាថ្ងៃថ្មី”។ ក្នុងកម្មវិធីនេះ គណៈចាត់តាំងបានឧទ្ទេសនាមអំពីបទចម្រៀងដែលនិពន្ធអំពីយុទ្ធជនពាក់អាវស កងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ គណៈចាត់តាំងនៃកម្មវិធីទាំងនេះមានគោលបំណងបំផុសមោទនភាព លើកទឹកចិត្តដល់ប្រជាជនក្នុងឱកាសឆ្នាំថ្មី ខិតខំប្រឹងប្រែងធ្វើពលកម្ម សិក្សារៀនសូត្រ និងរួមវិភាគទានដើម្បីកសាងមាតុភូមិឲ្យកាន់តែអភិវឌ្ឍន៍សម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – Tự hào và tiếp nối

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”

Tối 8/10, tại Công viên Lê Văn Tám, Thành phố Hồ Chí Minh, Hiệp hội Doanh nghiệp hàng Việt Nam chất lượng cao tổ chức lễ khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”, với chuỗi hoạt động được xây dựng theo ba trục xuyên suốt: ký ức – con người – doanh nghiệp thật.

Top