• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តឡឹមដុងគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវនាវានេសាទដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ

ដោយអនុវត្តតាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី លោក ត្រិន ហុងហា នៅថ្ងៃទី ២៤ ខែកុម្ភៈ នៅក្នុងកិច្ចប្រជុំអនឡាញលើកទី ៣១ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) គណៈកម្មាធិការប្រជាជនខេត្តឡឹមដុង បានចេញឯកសារមួយស្នើឱ្យបណ្តាមន្ទីរ ផ្នែក និងមូលដ្ឋានអនុវត្តន៍វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីគ្រប់គ្រង នាវានេសាទដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ។
ទូកនេសាទនៅតំបន់សមុទ្រ Mui Ne ខេត្តឡឹមដុង។ រូបថត៖ Khoa Diem/VOV-តំបន់តីង្វៀន

គណៈកម្មាធិការប្រជាជនខេត្តឡឹមដុង បានស្នើឱ្យមន្ទីរកសិកម្ម និងបរិស្ថាន ដឹកនាំនិងណែនាំអនុនាយកដ្ឋានជលផលនិងកោះសមុទ្រ ធ្វើការស្ថិតិនិងចងក្រងបញ្ជីពេញលេញនៃនាវានេសាទដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការនៅក្នុងឃុំនីមួយៗ។ ប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេស Phu Quy ដែលមាននាវានេសាទ ធ្វើការត្រូវពិនិត្យ និងចាត់ថ្នាក់នាវានេសាទទាំងអស់ដែលមិនបំពេញតាមតម្រូវការ ដោយនាំពួកគេទៅកាន់កំពង់ផែនេសាទដែលត្រូវបានកំណត់; រាយការណ៍ជាសាធរណៈនៅក្នុងសហគមន៍ ហើយសម្គាល់ បិទជិត មិនទុកឧបករណ៍នេសាទលើនាវា និងហាមឃាត់យ៉ាងម៉ឺងម៉ាត់មិនឱ្យចេញទៅសមុទ្រសម្រាប់ប្រតិបត្តិការ។ ការងារទាំងនេះត្រូវតែបញ្ចប់មុនថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦។

បញ្ជាការយោធាខេត្ត និងបញ្ជាការកងការពារព្រំដែនខេត្ត ត្រូវពង្រឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើនាវានេសាទដែលចូលនិងចេញពីកំពង់ផែ រួមទាំងតំបន់ឆ្នេរសមុទ្រផងដែរ; ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវនាវានេសាទដែលមិនបំពរញលក្ខណ្ឌប្រតិបត្តិការ មិនឱ្យចេញទៅសមុទ្រ; រៀបចំការយាមល្បាត និងការត្រួតពិនិត្យនៅច្រកចូលទន្លេ និងសមុទ្រ និងដោះស្រាយការរំលោភបំពានយ៉ាងតឹងរ៉ឹង៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន សង្កត់ធ្ងន់លើមេរៀនបទពិសោធន៍ក្នុងការងារបោះឆ្នោត

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន សង្កត់ធ្ងន់លើមេរៀនបទពិសោធន៍ក្នុងការងារបោះឆ្នោត

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានសង្កត់ធ្ងន់លើមេរៀនបទពិសោធន៍ស្តីពីការពង្រីកស្មារតីនៃផែនមហាសាមគ្គីជនជាតិទាំងមូល ក៏ដូចជាការផ្សាយព័ត៌មានយ៉ាងរលូន ដើម្បីធានាតម្លាភាព និងប្រជាធិបតេយ្យ។

Top