សប្តាហ៍ឆ្នាំនេះប្រព្រឹត្តទៅដោយមានសកម្មភាពដ៏សម្បូរបែប ដែលក្នុងនោះ មាន៖ លំហនំប្រជាប្រិយនិងម្ហូបអាហារប្រចាំតំបន់; សិក្ខាសាលាតភ្ជាប់ទេសចរណ៍ និងឧទ្ទេសនាមពីគោលដៅទេសចរណ៍ថ្មីនៅខេត្តត្រាវិញ; ពិព័រណ៍ពន្លឿនពាណិជ្ជកម្ម និងឧស្សាហកម្មជនបទ; ពិព័រណ៌ឧទ្ទេសនាម និងលើកតម្កើងផលិតផល OCOP ផលិតផលភូមិសិប្បកម្មរបស់ខេត្តត្រាវិញ។ ក្រៅពីនោះ ក៏មានស្តង់តាំងបង្ហាញផលិត ផលដ៏វិសេសវិសាលរបស់ជនរួមជាតិជនជាតិខ្មែរនៅតាមទីរួមខេត្ត ទីរួមស្រុក និង ទីក្រុងចំនួន ៩ ក្នុងតំបន់; មហោស្រពរបាំមិនអាជីពរបស់ជនជាតិខ្មែរនៅខេត្តត្រាវិញ ឆ្នាំ២០២២ រួមជាមួយនឹងការតាំងពិពណ៌ កីឡា ការប្រកួតជាច្រើន។ ល។
សូមបញ្ជាក់ដែរថា សប្តាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពម្ហូបអាហារតំបន់ ណាមបូ ភ្ជាប់នឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីពេល នេះរហូតដល់ដំណាច់ថ្ងៃទី ៨ ខែវិច្ឆិកា៕