• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តក្វាងង៉ាយ រឹតបន្តឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ក្នុងអំឡុងពេលបុណ្យតេត

ខេត្តក្វាងង៉ាយក៏បានអនុវត្តការតាមដានតាមប្រភពដើមអេឡិចត្រូនិក (eCDT) សម្រាប់នាវានេសាទជាង ៣០០០ គ្រឿង ដែលជាអត្រាខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសទាំងមូល តាមនោះជួយគ្រប់គ្រងពីការនេសាទរហូតដល់ការប្រើប្រាស់ បំពេញតាមបទប្បញ្ញត្តិក្នុងស្រុក និងតម្រូវការទីផ្សារអន្តរជាតិ។
កងកម្លាំងការពារព្រំដែននៅកោះលីសឺន ត្រួតពិនិត្យ ប្រឆាំងនឹងការនេសាទខុសច្បាប់។ (រូបថត៖ VOV-ភាគកណ្តាល)

ក្នុងអំឡុងពេលបុណ្យតេត បរិយាកាសការងារនៅតាមកំពង់ផែនេសាទនានានៅក្នុងខេត្តក្វាងង៉ាយ នៅតែមានភាពប្រញាប់ប្រញាល់។ គណៈគ្រប់គ្រងកំពង់ផែនេសាទ និងកម្លាំងការពារព្រំដែនបានយាមប្រចាំការ ២៤/២៤ ម៉ោង ដើម្បីទទួលនាវាចេញចូលពីកំពង់ផែ គ្រប់គ្រងបរិមាណផលនេសាទ និងឧបករណ៍តាមដានការធ្វើដំណើរ (VMS) ដោយធានាថា គ្មានចន្លោះប្រហោងក្នុងការគ្រប់គ្រង និងប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

ខេត្តក្វាងង៉ាយក៏បានអនុវត្តការតាមដានតាមប្រភពដើមអេឡិចត្រូនិក (eCDT) សម្រាប់នាវានេសាទជាង ៣០០០ គ្រឿង ដែលជាអត្រាខ្ពស់បើប្រៀបធៀបទៅនឹងប្រទេសទាំងមូល តាមនោះជួយគ្រប់គ្រងពីការនេសាទរហូតដល់ការប្រើប្រាស់ បំពេញតាមបទប្បញ្ញត្តិក្នុងស្រុក និងតម្រូវការទីផ្សារអន្តរជាតិ។ លោក ង្វៀន ឌឹកប៊ិញ នាយករងមន្ទីរកសិកម្ម និងបរិស្ថានខេត្តក្វាងង៉ាយ បានឲ្យដឹងថា៖

"គណៈគ្រប់គ្រងកំពង់ផែនេសាទបានយាមប្រចាំការ ២៤/២៤ ម៉ោង ដោយទទួលនាវាចូលឬអនុញ្ញាតឲ្យនាវាចេញពីកំពង់ផែយ៉ាងហ្មត់ចត់ កត់ត្រាក្នុងសៀវភៅកំណត់ហេតុ គ្រប់គ្រងបរិមាណនេសាទតាមរយៈកំពង់ផែ និងត្រួតពិនិត្យឧបករណ៍ដែលបានដំឡើងផងដែរ។ មន្ទីរកសិកម្ម និងបរិស្ថានបានតម្រូវឱ្យគណៈប្រឹក្សាគ្រប់គ្រងកំពង់ផែនេសាទទាំងអស់នៅក្នុងតំបន់ ត្រូវរក្សាបុគ្គលិក ១០០% ដើម្បីបម្រើប្រជាជនមុន ក្នុងអំឡុងពេល និងក្រោយពីបុណ្យតេត។ គណៈកម្មាធិការប្រជាជនខេត្តក៏បានដឹកនាំកម្លាំងការពារព្រំដែនឱ្យធ្វើការត្រួតពិនិត្យជាប្រចាំ និងចាត់ការយ៉ាងតឹងរឹងលើនាវាដែលរំលោភលើបទប្បញ្ញត្តិជាផងដែរ"៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងហ្សឺណែវ៖ មានវឌ្ឍនភាពបច្ចេកទេស ប៉ុន្តែការខ្វែងគំនិតគ្នាលើទឹកដីនៅតែជាចំណុចជាប់គាំង

ការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងហ្សឺណែវ៖ មានវឌ្ឍនភាពបច្ចេកទេស ប៉ុន្តែការខ្វែងគំនិតគ្នាលើទឹកដីនៅតែជាចំណុចជាប់គាំង

ការចរចាជុំទីបីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវ (ស្វីស) ក្នុងរយៈពេលថ្ងៃទី១៧-១៨ ខែកុម្ភៈ បានបិទបញ្ចប់ ដោយការកត់សម្គាល់ពីវឌ្ឍនភាពនៅកម្រិតបច្ចេកទេសរវាងភាគីនានា ប៉ុន្តែភាពខុសគ្នាលើបញ្ហានយោបាយស្នូលនៅតែមិនទាន់ដោះស្រាយបាននៅឡើយទេ។

Top