• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តក្រុងនានានៅវៀតណាមជំរុញយ៉ាងខ្លាំងការងារបង្ការទប់ស្កាត់ជំងឺ Covid-19

ចាប់ពីថ្ងៃទី១៦មីនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានសំណូមពរឲ្យពលរដ្ឋវៀតណាមក៏ដូចជាពលរដ្ឋបរទេសទាំងអស់នៅវៀតណាម អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការពាក់ម៉ាស់ការពារនៅទីកន្លែងសាធារណៈដូចជាផ្សារទំនើប ព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង ស្ថានីយ៍ឡានក្រុង និងនៅ លើមធ្យោបាយចរាចរណ៍សាធារណៈ ជាដើម។
 

ភ្ញៀវទេសចរបរទេសនៅវៀតណាមអនុវត្តយ៉ាងម៉ឺងម៉ាត់ការពាក់ម៉ាស់ការពារនៅទីកន្លែងសាធារណៈ (រូបថត៖ suckhoedoisong.vn)


តាមការរាយការណ៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម នាព្រឹកថ្ងៃទី១៦មីនា នៅរដ្ឋធានីហាណូយនិងខេត្តក្រុងផ្សេងៗ ប្រជាជនសឹងតែទាំងអស់បានអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវបទ បញ្ញត្តិនេះ។

នាព្រឹកថ្ងៃទី១៦មីនា ព្រលានយន្តហោះ Van Don ខេត្ត Quang Ninh ទទួលជើងហោះហើរចំនួន៣របស់ក្រុមហ៊ុន Vietnam Airlines ដែលដឹកអ្នក ដំណើរចំនួន១៥៩នាក់មកពីទីក្រុងឡុងដ៍ (អង់គ្លេស) ប៉ារីស (បារាំង) និង Frankfurt (អាល្លឺម៉ង់) ក្នុងនោះភាគច្រើនគឺពលរដ្ឋវៀតណាម។ ដើម្បីធានាសុវត្ថិភាព ជៀសវាងការឆ្លងជំងឺ ក្នុងដំណើរការដឹកជញ្ជូន ក្រុមអ្នកបើកបរនិងបុគ្គលិកគោកសុទ្ធតែស្លៀកពាក់សម្លៀកបំពាក់ការពារមេរោគឯកទេស សហការជាមួយសមត្ថកិច្ចនៃប្រទេសអឺរ៉ុបពោលខាងលើ ដើម្បីត្រួតពិនិត្យយ៉ាងតឹងរឹងសុខភាពរបស់អ្នកដំណើរនិងក្រុមអ្នកបើកបរទាំងអស់ មុនពេលឡើងយន្តហោះ ហើយមិនបម្រើម្ហូបអាហារនិងសេវាកំសាន្តក្នុងដំណើរការហោះហើរផងដែរ។ ក្រុមអ្នកបើកបរ អ្នកដំណើរនិងឥវ៉ាន់ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យសុខភាព បាញ់ថ្នាំកំចាត់មេរោគតាមបទបញ្ញត្តិហើយជូនទៅ ដាក់នៅដាច់ដោយឡែកនៅខេត្ត Quang Ninh និងខេត្ត Bac Ninh។ លោក Pham Ngoc Sau អគ្គនាយកព្រលានយន្តហោះអន្តរជាតិ Van Don បានឲ្យ ដឹងថា៖

“ជើងហោះហើរនេះចុះចតនៅទីតាំងឆ្ងាយៗ។ យើងខ្ញុំបានត្រៀមរៀបចំធនធានមនុស្សសហការជាមួយផ្នែកសុខាភិបាលដើម្បីធានាការទទួល ជើងហោះហើរទាំងនេះនៅពេលវេលាជិតៗគ្នា”។

នៅស្រុកកោះ Phu Quoc ខេត្ត Kien Giang បន្ទាប់ពីបញ្ជាក់ព័ត៌មាន ស្ដីពីអ្នកឆ្លងវីរុស SARS-CoV-2 (អ្នកជំងឺទី៥៤) បានស្នាក់នៅសណ្ឋាគារ មួយនៅកោះចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ មីនា ស្រុកបានធ្វើចត្តាឡីស័ក សណ្ឋាគារនិងបុគ្គលិកទាំងអស់ហើយបាញ់ថ្នាំកំចាត់មេរោគ។ លោក Mai Van Huynh លេខា ប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Quoc បានឲ្យដឹងថា៖ 

“យើងខ្ញុំបានកៀរគរប្រព័ន្ធនយោបាយនៅមូលដ្ឋានជំរុញការឃោសនាដល់ប្រជាជន ដំបូងបង្អស់គឺត្រូវអត់ធ្មត់ មិនភ័យខ្លាចនោះទេ។
ទីពីរគឺត្រូវយល់ដឹងដោយខ្លួនឯង បង្ការការពារខ្លួនឯងនិងសហគមន៍ចំពោះមុខជំងឺរាតត្បាត។ នេះជាការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់ពលរដ្ឋ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top