• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តក្រុងជាច្រើននៅវៀតណាមបន្តឲ្យសិស្សនិងនិស្សិតឈប់ការសិក្សា


 សិស្សនៅខេត្ត Dong Nai ត្រូវបានវាស់សីតុណ្ហភាពរាងកាយមុនពេលចូលក្នុងសាលា (រូបថត៖ tuoitre.vn)
 

នាថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០២០ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានចេញ សេចក្ដីសម្រេច អនុញ្ញាត​ឲ្យសិស្សានុសិស្ស​ និស្សិតនៅតាមមូលដ្ឋាន អប់រំនានានៅទីក្រុងបន្តឈប់សម្រាកដល់ថ្ងៃទី៥មេសាឆ្នាំ២០២០។ គណៈ ​កម្មាធិការប្រជាជនទីក្រុងក៏បានស្នើឲ្យក្រសួងអប់រំ​និង​បណ្ដុះបណ្ដាលកែ សម្រួលតារាង​ពេល​វេលាឆ្នាំ​សិក្សា​២០១​៩-២០២០ និងលើកសម័យប្រឡងថ្នាក់វិទ្យាល័យជាតិឲ្យស្របទៅតាមស្ថានភាពនិងការវិវត្តន៍ នៃជំងឺឆ្លង ​Covid-19 ផងដែរ។
 
ក្នុងពេលជា​មួយគ្នានោះ នាព្រឹកថ្ងៃទី១៣មីនា ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung​ បានឲ្យដឹងថា ទីក្រុង បានយល់ស្របជាមួយសំណើរបស់មន្ទីរអប់រំនិងបណ្ដុះបណ្ដាល មន្ទីរការ ងារ យុទ្ធជន​ពិការនិងសង្គមកិច្ច និងមន្ទីរសុខាភិបាលស្ដីពីការអនុញ្ញាតឲ្យ សិស្សានុសិស្ស​និងនិស្សិត​នៅទីក្រុង​បន្ត​ឈប់​សម្រាក​ពីការសិក្សា។ សិស្សា នុសិស្សនិងនិស្សិតភាគច្រើននឹងឈប់សម្រាកដល់ថ្ងៃទី២៩មីនា។ ចំណែក ឯសិស្សានុ​សិស្សថ្នាក់​វិទ្យាល័យនឹងឈប់ដល់ដំណាច់ថ្ងៃទិ២២មីនា ហើយក្រោយនោះទីក្រុងនឹងប្រជុំដើម្បី​សម្រេច​លើពេល​វេលា​ទៅរៀនឡើងវិញ។
 
គិតដល់​រសៀលថ្ងៃ​ទី១៣មីនា មានខេត្តក្រុងប្រមាណ៣០កន្លែងបាន សម្រេចឲ្យសិស្សានុសិស្ស​និង​និស្សិត​បន្តឈប់​សម្រា​ក ដើម្បី​បង្ការជៀស​វាងការឆ្លង​ជំងឺ Covid-19៕

 

តាម VOV5 -  វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top