• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខុទ្ធកាល័យរដ្ឋសភាប្រារព្វពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណី


ទិដ្ឋភាពនៃពិធី

នាព្រឹកថ្ងៃទី២ ខែ​មិនា ឆ្នាំ២០១៦ ខុទ្ធកាល័យរដ្ឋសភាវៀតណាម​បានប្រារព្វ​ពិធី រំលឹកខួបលើកទី៧០នៃទិវា​ប្រពៃណី​និងទ​ទួ​លគ្រឿង​ឥស្សរិយយស​ហូជីមិញ។ ថ្លែងមតិនៅក្នុងពិធីនេះ ប្រធាន​រដ្ឋសភា លោក Nguyen Sinh Hung បានវាយ​តម្លៃខ្ពស់នូវការចូល​រួមចំណែក​សំខាន់ របស់ខុទ្ធកាល័យចូលក្នុង​កិច្ចការ​ធ្វើ​សេនា ធិការ​សម្រាប់​សកម្មភា​ពរប​ស់រដ្ឋសភា។ នៅទីនេះ លោក Nguyen Sinh Hung បានស្នើ​ឲ្យខុទ្ធកាល័យ​ រដ្ឋសភា ត្រូវកែលំអរ​បែប​បទ​រដ្ឋបាលនិ​ងរបៀប​ធ្វើការ សម្រាប់លើកកំពស់ប្រសិទ្ធិភាពការងារ។ មុនបង្អស់ ខុទ្ធកាល័យរដ្ឋ​សភា​ត្រូវ បំពេញល្អ​ការងារ​ធ្វើសេនាធិការ ប្រមូលផ្តុំសម្រាប់បូក​សរុបអណត្តិរដ្ឋសភានីតិ​កាល​ទី១៣ ព្រម​ទាំង​ត្រៀម​រៀប​ចំ​ល្អសម្រាប់​ការបោះឆ្នោត​សមាជិកសភានី​តិ កាលទី១៤​និងក្រុមប្រឹក្សា​ប្រជាជន គ្រប់ជាន់​ថ្នាក់​អណត្តិ​២០១៦-២០២១​។ លោក​ Nguyen Sinh Hung មានប្រសាសន៍ថា៖ “គុណភាព​នៃសកម្មភាព​របស់​រដ្ឋសភា​ត្រូវ​បាន​លើកកំ​ព​ស់​ដែរ​ឬទេ បញ្ហានានា របស់រដ្ឋសភាដែលសម្រេចអំ​ពីការតាក់តែងច្បាប់ ឬរាល់បញ្ហាដែល​រដ្ឋសភា​កំពុង ឃ្លាំ​មើល​​ទទួលបាន​គុណភាព​ខ្ពស់​ដែរឬទេ និងគុណភាពនៃសមាជិកស​ភាគឺ អាស្រ័យ​យ៉ាង​សំខាន់​ទៅលើ​សកម្មភា​ព​ របស់​បុគ្គលិកខុទ្ធកាល័យរដ្ឋសភាដែរ។ ដោយ​ហេតុ​នេះ នាពេលខាង​មុខ កម្មាភិបាល បុគ្គលិក​នៅខុទ្ធកាល័យ​រដ្ឋសភា ត្រូវធ្វើឲ្យបានល្អប្រកបដោយប្រសិទ្ធិភាពថែមទៀត​ នូវការងាររបស់ខ្លួន”។​ក្នុ​ង​ឱកាស​នេះ​ដែរ ខុទ្ធកាល័យ​រដ្ឋស​ភាត្រូវ បានបក្សនិងរដ្ឋប្រគល់គ្រឿង ឥស្សរិយយស់ហូជីមិញ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top