• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំ​ប្រឹងប្រែងនាំទំនាក់ទំនងមិត្តភាព​​និង​កិច្ចសហប្រតិបត្តិការ​រវាង ​EU​ - ​វៀតណាម​អភិវឌ្ឍន៍​ឡើង​កម្ពស់ថ្មី​

នាពេលខាងមុខ EU នឹងបន្តចែករំលែកបទពិសោធន៍អំពីការធានាសន្តិសុខអ៊ីណធឺណែតចំពោះបណ្ដាហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ បទពិសោធន៍គ្រប់គ្រងទិន្នន័យឆ្លងដែន។
  លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញទទួលជួបប្រធានអគ្គនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) លោក Gunnar Wiegand  

នារសៀលថ្ងៃទី ២៧ មេសា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញទទួលជួបប្រធានអគ្គនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) លោក Gunnar Wiegand ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានសង្កត់ធ្ងន់ថា នារយៈពេលកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង EU កាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ជាពិសេសគឺចាប់តាំងពីពេល ដែលភាគីទាំងពីរបានអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - EU  ក្នុងឆ្នាំ២០១៦ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ចាប់ពីខែសីហា ឆ្នាំ២០២១។

លោករដ្ឋមន្ត្រី To Lam បានលើកសំណើរថា នាពេលខាងមុខ EU នឹងបន្តចែករំលែកបទពិសោធន៍អំពីការធានាសន្តិសុខអ៊ីណធឺណែតចំពោះបណ្ដាហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ បទពិសោធន៍គ្រប់គ្រងទិន្នន័យឆ្លងដែន យន្តការការពារទិន្នន័យលើវិស័យសំខាន់ៗមួយចំនួន បង្កើនការពិភាក្សា ចែករំលែកទស្សនៈ ចូលរួមអភិវឌ្ឍន៍ សុក្រិតក្របខ័ណ្ឌគតិយុត្តិជាតិស្ដីពីសន្តិសុខតាមអ៊ឺនធឺណែត បញ្ហាអធិបតេយ្យភាពជាតិលើលំហអ៊ីនធឺណិត និងសង្គ្រាមតាមអ៊ីនធឺណែត។

ជាការឆ្លើយតប ប្រធានអគ្គនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្ថាប័នកិច្ចការបរទេសអឺរ៉ុប  (EEAS) លោក Gunnar Wiegand បានអះអាងថា ដោយមានការទទួលខុសត្រូវក្នុងតួនាទីការងាររបស់ខ្លួន លោកនឹងបន្តជាស្ពានចងមេត្រីភាព និងខិតខំប្រឹងប្រែងនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង EU និង​វៀតណាមឲ្យកាន់តែរីកចម្រើនឡើងកំពស់ថ្មីដោយឥតឈប់ឈរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top