ព័ត៌មាន
ខិតខំប្រឹងប្រែងដើម្បីនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម - ម៉ាឡេស៊ីទទួល បាន១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ លោកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមនិងចូលរួមសន្និ សីទរដ្ឋមន្ត្រីស្ត្រីអាស៊ានលើកទី ៣។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា: វៀតណាមនិងម៉ាឡេស៊ីនៅមានសក្តានុភាពយ៉ាងធំធេងសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងជឿជាក់ថា ក្នុងជំនួបសន្ទនានាថ្ងៃទី២៦ខែតុលា លោកស្រី Wan Azizah Wan Ismail និងឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh នឹងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លើបណ្តាវិធានការជាក់ស្តែងដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលខាងមុខ។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំងពីរ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំនាឆ្នាំ ២០២០។ វៀតណាមមានបំណងនាំចេញអង្ករនិងផលិតផលកសិកម្ម និងអាហារសមុទ្រទៅកាន់ទីផ្សារម៉ាឡេស៊ី។ រួមជាមួយគ្នានោះ វៀតណាមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនម៉ាឡេស៊ី ធ្វើការវិនិយោគលើវិស័យដែលអាចបង្កើតចំណុចលោតផ្លោះ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ ថាមពល កំពង់ផែ ភ័ស្តុភា ការរុករកប្រេង ឧស្ម័នជាដើម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនិងម៉ាឡេស៊ីជាប្រទេសឆ្នេរសមុទ្រចំនួនពីរដែលមានតំបន់ត្រួតស៊ីគ្នា តាមនោះភាគីទាំងពីរត្រូវបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាពសន្តិសុខនិងសុវត្ថិភាព នាវាចរណ៍ ក្នុងតំបន់ ជាពិសេសជម្រុញកិច្ចសហប្រតិបត្តិការនេសាទនិងបង្កើតលក្ខណៈសម្រាប់ អ្នកនេសាទត្រីនៃប្រទេសទាំងពីរ នេសាទស្របតាមច្បាប់។ ក្នុងបរិបទនៃស្ថានភាពសមុទ្រខាងកើតកំពុងប្រែប្រួលយ៉ាងស្មុគស្មាញនោះ វៀតណាមនិងម៉ាឡេស៊ីរួមទាំងបណ្តាប្រទេសអាស៊ាន គួរតែបង្កើនការសម្របសម្រួលនិងឯកភាពនូវគោលជំហររួម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម