• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំប្រឹងប្រែងជួយឧបត្ថម្ភសហគ្រាស អាជីវកម្មលក្ខណៈគ្រួសារ និងសហករណ៍ចំនួន ២៥ ពាន់ក្នុងការធ្វើអាជីវកម្មប្រកបដោយចីរភាព

រដ្ឋាភិបាលវៀតណាមទើបតែបានអនុម័តលើកម្មវិធីជួយឧបត្ថម្ភការធ្វើអាជីវកម្មប្រកបដោយចីរភាពសម្រាប់ដំណាក់កាល ២០២៦-២០៣០។

គោលដៅរួមនៃកម្មវិធីនេះគឺសំដៅជំរុញសហគ្រាសក្នុងវិស័យឯកជនរីកចម្រើនប្រកបដោយគុណភាពនិងប្រសិទ្ធភាព ក្នុងទិសដៅចីរភាព ដោយធានាថា សកម្មភាពទាំងអស់មានតុល្យភាពរវាងប្រសិទ្ធភាពសេដ្ឋកិច្ចជាមួយនឹងការទទួលខុសត្រូវសង្គម និងការការពារបរិស្ថាន ដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ (SDGs) រហូតដល់ឆ្នាំ ២០៣០ និងការសន្យាបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ លើសពីនេះ អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីដើម្បីជួយឧបត្ថម្ភសហគ្រាស អាជីវកម្មលក្ខណៈគ្រួសារ និងសហករណ៍ ក្នុងការធ្វើអាជីវកម្មប្រកបដោយចីរភាព រួមចំណែកជាវិជ្ជមានដល់ការបង្កើតការងារធ្វើ ការកែលម្អស្តង់ដារជីវភាពរស់នៅសម្រាប់ជនដែលមានប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាម។

គោលដៅនៃកម្មវិធីក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ គឺការជួយឧបត្ថម្ភសហគ្រាស អាជីវកម្មលក្ខណៈគ្រួសារ និងសហករណ៍ចំនួន ២៥ ពាន់ ក្នុងការធ្វើអាជីវកម្មប្រកបដោយចីរភាព។ ជួយឧបត្ថម្ភការអភិវឌ្ឍគំរូសហគ្រាស អាជីវកម្មលក្ខណៈគ្រួសារនិងសហករណ៍ដែលធ្វើអាជីវកម្មប្រកបដោយចីរភាព យ៉ាងហោចណាស់ ២០ ដើម្បីរីកសាយភាយ និងលើកទឹកចិត្តដល់ការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ទាក់ទាញ និងកៀរគរធនធានស្របច្បាប់ ជាពិសេសពីវិស័យធុរកិច្ច និងសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តន៍គំនិតផ្តួចផ្តើម​ ឆ្ពោះទៅរកការធ្វើអាជីវកម្មប្រកបដោយចីរភាពផងដែរ៕

តាម vovworld.vn/km-KH

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top