• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុម G20 សន្យាផ្តល់ជំនួយជាការងារនិងការសិក្សាពីចម្ងាយក្នុងកំឡុងពេលនៃជំងឺរាតត្បាត COVID-19


 និស្សិត (នៅលើកញ្ចក់ទូរទស្សន៍) ពិភាក្សាជាមួយគ្រូតាមរយៈកម្មវិធី Google Meet នៅទីក្រុង Venice នៃប្រទេសអ៊ីតាលី បន្ទាប់ពីសាលារៀនជាច្រើនបានបិទទ្វារដោយសារការរីករាលដាលនៃ COVID-19  (រូបថតៈ AFP/TTXVN)
 

ក្រុមសេដ្ឋកិច្ច​ឈានមុខគេនិងកំពុងអភិវឌ្ឍន៍លើពិភពលោក (G20) បានប្រកាសថា G20 នឹងសម្រប​សម្រួល​ផ្តល់​ជំនួយ​ ជូនប្រជាជននូវឧបករណ៍ធ្វើការនិងសិក្សាពីចម្ងាយ ក្នុងបរិបទនៃការរីករាលដាលជំងឺ COVID-19 ដែលបណ្តាល​ឱ្យមនុស្ស​ជាច្រើនជាប់គាំងនៅផ្ទះ ដោយសារបទបញ្ជារក្សាគម្លាតសង្គម។
 
ក្នុងសេចក្តីថ្លែងការណ៍​រួមបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថល តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ៣០ ខែមេសា បាន​គូសបញ្ជាក់ថា “យើងនឹងជំរុញថែមទៀតការ ងារឌីជីថល និងអភិវឌ្ឍជំនាញ ឌីជីថល​មូលដ្ឋាន​ នៅក្នុងអាជីវកម្ម  អង្គការសង្គម សាលារៀននិងសាកលវិទ្យាល័យជាដើម។  យើងលើក​ទឹកចិត្ត​ឱ្យមាន​​ការ​ប្រើប្រាស់យ៉ាងទូលំទូលាយនូវឧបករណ៍ដែលបង្កលក្ខណៈងាយស្រួល ដល់ការរៀនសូត្រ​និង​បំពេញ​ការងារ​ពីចម្ងាយ​ ក្នុងអំឡុងពេលកើតមានឡើងជំងឺរាតត្បាត។
 
រដ្ឋមន្រ្តី​ G20 ក៏បានសន្យាថា នឹងសហការគ្នាដោយឈរលើ “មូលដ្ឋានបន្ទាន់” ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​និង​អ្នក​ផ្តល់សេវាអ៊ិនធឺណិតដើម្បីធានាការតភ្ជាប់ប្រកបដោយសុវត្ថិភាពក្នុងតម្លៃសមរម្យ ជាពិ​សេស​សម្រាប់​ក្រុម​ដែលងាយរងគ្រោះក្នុងសង្គម។ រដ្ឋមន្រ្តីទាំង​អស់​ក៏បាន​លើកទឹក​ចិត្តដល់​ការចែក​រំលែក​ទិន្នន័យ​ពុំមាន​លក្ខណៈ​បុគ្គល ដែលអាចរួមចំណែកដល់ការឃ្លាំមើល ការយល់ដឹង​និងការ​ការពារ​ការឆ្លង​រាលដាល​ឬជំងឺឆ្លង​ផ្សេងៗ​ ព្រមទាំងសង្កត់ធ្ងន់លើសមត្ថភាពបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាដទៃទៀត ដែលអាច​ជំរុញការ​អភិវឌ្ឍវិធី​សាស្ត្រព្យាបាលនិងការត្រៀមបង្កើតវ៉ាក់សាំ​ង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

កងទ័ពវៀតណាមចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅរុស្ស៊ី

កងទ័ពវៀតណាមចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅរុស្ស៊ី

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលានាយទាហានទ័ពជើងគោកលេខ ១ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានប្រគល់ភារកិច្ច និងលើកទឹកចិត្តកងកម្លាំងនៃកងទ័ពប្រជាជន វៀតណាម ដែលអញ្ជើញចូលរួមពិធីព្យុហយាត្រាដើម្បីអបអរសាទរខួប លើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅសហព័ន្ធរុស្ស៊ី (១៩៤៥ - ២០២៥)។

Top