• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមអាស៊ាននៅរដ្ឋសភាអាមេរិកបានអះអាងនូវការពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក

ឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ាននានាជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយ សមាជិកសភាជាន់ទាបអាមេរិកលោក Joaquin Castro។


នាថ្ងៃទី១៨ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc រួមជាមួយឯកអគ្គរដ្ឋទូត ភារធារីនៃប្រទេសអាស៊ាននានាប្រចាំនៅទីក្រុងវ៉ាស៊ីនតោណបានពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយសមាជិកសភាជាន់ទាបលោក Joaquin Castro អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាប និងជាសហប្រធានក្រុមអាស៊ាននៃរដ្ឋសភាអាមេរិកអំពី ការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។ នៅក្នុងជំនួបពិភាក្សានេះ លោក Joaquin Castro បានថ្លែងអំណរគុណហើយវាយតម្លៃខ្ពស់ចំពោះមេរៀននិងបទពិសោធន៍គ្រប់គ្រងជម្ងឺ Covid-19 របស់ប្រទេសអាស៊ាននានា ជាពិសេសគឺវៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិកក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតនាពេលកន្លងទៅផងដែរ។ លោកក៏បានសង្កត់ធ្ងន់លើការគាំទ្ររបស់គណៈបក្សទាំងពីរក្នុងរដ្ឋសភាអាមេរិកចំពោះការពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក ក៏ដូចជាមជ្ឈភាពរបស់អាស៊ានក្នុងតំបន់ផងដែរ។

បណ្ដាឯកអគ្គរដ្ឋទូតនិងភារធារីនៃប្រទេសអាស៊ានទាំងអស់បានថ្លែងអំណរគុណចំពោះអាមេរិកដោយបានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរួមសំដៅរក្សាច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២នៅសមុទ្រខាងកើតនិងតំបន់សមុទ្រផ្សេងៗទៀតក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូតវៀតណាម Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះការដែលគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភានិងសភាជាប់ទាបអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ ដោយគូសបញ្ជាក់ថា រាល់ការអះអាងពាក់ព័ន្ធដល់ដែនដីនិងនាវាចរណ៍របស់ចិននៅសមុទ្រខាងកើតគឺខុសច្បាប់ទាំងស្រុង។ ជាការឆ្លើយតប លោកសមាជិកសភាអាមេរិក Joaquin Castro បានរំលេចតម្លៃគតិយុត្តនៃសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលក្នុងករណីបណ្ដឹងរវាងហ្វីលីពីននិងចិន ព្រមទាំងអះអាងថា អាមេរិកជានិច្ចកាលប្រកៀកស្មាជាមួយប្រទេសនានាក្នុងតំបន់ ដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយប្រើប្រាស់កម្លាំងដើម្បីពង្រីកដែនដីទោះជានៅសមុទ្រខាងកើត សមុទ្រ Hoa Tung ឬលើដីគោកក៏ដោយ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top