ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ យន្តហោះពាក់ផ្លាកលេខ P-914 នៃក្រុមហ៊ុនអាកាសយានកូរេខាងជើង Air Koryo បានហោះចុះចត់នៅព្រលានយន្តហោះណូយបាយ (Noi Bai) នាំយកក្រុមអមដំណើរ និង សម្ភារបម្រើនៃគណៈប្រតិភូកូរេខាងជើង ក្នុងដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅវៀតណាម និង ចូលរួមកិច្ចប្រជុំកំពូលអាមេរិក - កូរេខាងជើងលើកទីពីរ របស់លោកប្រធាន Kim Jong-un។
បន្ទាប់ពីចេញពីព្រលានយន្ត គណៈប្រតិភូកូរេខាងជើង បានធ្វើដំណើរទៅកាន់សណ្ឋាគារ Melia ក្រោមការការពារសុវត្ថិភាព នៃកងកម្លាំងសន្តិសុខវៀតណាម។
ក្រុមឡាននៃគណៈប្រតិភូកូរេខាងជើង លើដងផ្លូវទៅកាន់សណ្ឋាគារ Melia។ រូបថត៖ កុងដាត
គណៈប្រតិភូកូរេខាងជើង ជ្រើសសណ្ឋាគារ Melia ធ្វើជា “ជំរុំ” ក្នុងដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម និង ចូលរួមកិច្ចប្រជុំកំពូលអាមេរិក និង កូរេខាងជើង របស់លោកប្រធាន Kim Jong-un។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
បុគ្គលិកការបរទេស ចូលរួមអមដំណើរគណៈប្រតិភូកូរេខាងជើង លើដងផ្លូវចូលមកកាន់សណ្ឋាគារ Melia។ រូបថត៖ កុងដាត
អ្នកយកព័ត៌មានវៀតណាម និង អន្តរជាតិថតរូបភាពគណៈប្រតិភូកូរេខាងជើង អញ្ជើញមកដល់រដ្ឋធានីហាណូយ។ រូបថត៖ កុងដាត/ កាសែតរូបភាពវៀតណាម
|
តាមការសង្កេតរបស់អ្នកយកព័ត៌មាន ក្រុមឡាន៨គ្រឿង រួមមានឡាន៧កៅអី ២គ្រៀងគ្មានបិទផ្លាកលេខ ឡាន១៧កៅអី១គ្រឿង ឡាន២៩កៅអី៣គ្រឿង និង ឡានដឹកជញ្ជូន២គ្រឿង៕
អនុវត្ត៖ កុងដាត/កាសែតរូបភាពវៀតណាម