• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុន Semiconductor របស់ហូឡង់ បើកសម្ពោធរោងចក្រនៅទីក្រុងហូជីមិញ

ក្នុងដំណាក់កាលទី ១ ក្រុមហ៊ុន Besi រៀបចំការផលិតស៊ុមគំរូ និងគ្រឿងបន្លាស់បម្រើការវេចខ្ចប់បន្ទះឈីប។ ក្នុងដំណាក់កាលទី ២ ក្នុងរយៈពេលពី ២ ទៅ ៣ ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្រផលិតគ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់។

Besi -ក្រុមហ៊ុនមានឯកទេសផ្គត់ផ្គង់គ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់បន្ទះឈីបរបស់ហូឡង់ នាថ្ងៃទី ២៨ កុម្ភៈ បានបើកសម្ពោធរោងចក្រដែលមានទំហំ ២ ០០០ ម៉ែត្រការ៉េ  ជាមួយនឹងទុនវិនិយោគជិត ៥ លានដុល្លារអាមេរិកដំណាក់កាលទី ១ នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញ។ នេះគឺជាសហគ្រាស ដែលមានឯកទេសផលិតគ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់បន្ទះឈីបដើមដំបូង ដែលមកបណ្តាក់ទុននៅវៀតណាម។ ក្នុងដំណាក់កាលទី ១ ក្រុមហ៊ុន Besi រៀបចំការផលិតស៊ុមគំរូ និងគ្រឿងបន្លាស់បម្រើការវេចខ្ចប់បន្ទះឈីប។ ក្នុងដំណាក់កាលទី ២ ក្នុងរយៈពេលពី ២ ទៅ ៣ ឆ្នាំខាងមុខ ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្រផលិតគ្រឿងម៉ាស៊ីនបម្រើការវេចខ្ចប់។

លោក Henk Jan Jonge Poerink អគ្គនាយករងក្រុមហ៊ុន Besi សកលបានឲ្យដឹងថា ក្នុងផែនការវិនិយោគគម្រោងនឹងផ្តល់ការងារធ្វើជូនពលករវៀតណាមរាប់ពាន់នាក់ ហើយក្លាយទៅជាដៃគូ និងអ្នកផ្គត់ផ្គង់គ្រឿងម៉ាស៊ីនវេចខ្ចប់បន្ទះឈីបទៅកាន់ទីផ្សារ ជួយលើកកំពស់ការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor ក្នុងប្រទេស។  Besi ប្តេជ្ញារួមដំណើរជាមួយសហគ្រាស ជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី semiconductor និងការបម្លាស់ទីបច្ចេកវិទ្យាបរទេសមកកាន់វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកធ្វើអាជីវកម្មនៅវៀតណាម

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកធ្វើអាជីវកម្មនៅវៀតណាម

នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយតំណាង សហគមន៍ធុរកិច្ចអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

Top