• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទទួលស្វាគមន៍ភ្ញៀវដើមដំបូងក្នុងឆ្នាំ ២០២៤

ទីក្រុងហូជីមិញបានទទួលស្វាគមន៍អ្នកដំណើរបរទេសដើមដំបូងក្នុងឆ្នាំ២០២៤ នៅលើជើងហោះហើរពីទីក្រុងប៉ារីស (ប្រទេសបារាំង) ដោយចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat កាលពីព្រឹកព្រលឹមថ្ងៃទី ១ មករា។
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទទួលស្វាគមន៍ភ្ញៀវដើមដំបូងក្នុងឆ្នាំ ២០២៤។ រូបថត៖ Ty Huynh/VOV

នាថ្ងៃទី ១ ខែមករា អគ្គក្រុមហ៊ុន អាកាសចរណ៍វៀតណាម Vietnam Airlines បានសហការជាមួយខេត្ត ក្រុងនានានៅទូទាំងប្រទេស រៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរជើងដំបូងក្នុងឆ្នាំនេះ។ នេះគឺជាសកម្មភាពប្រចាំឆ្នាំដោយគូសសញ្ញាពីការចាប់ផ្ដើមដ៏ល្អប្រសើរសម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍វៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។  ទីក្រុងហូជីមិញបានទទួលស្វាគមន៍អ្នកដំណើរបរទេសដើមដំបូងក្នុងឆ្នាំ២០២៤ នៅលើជើងហោះហើរពីទីក្រុងប៉ារីស (ប្រទេស​បារាំង) ដោយចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat កាលពីព្រឹកព្រលឹមថ្ងៃទី ១ មករា។ ទីក្រុង Da Nang បានទទួលស្វាគមន៍អ្នកដំណើរដើមដំបូងនៅលើជើងហោះហើរពីទីក្រុងតូក្យូ (ប្រទេស​ជប៉ុន​) និងហាណូយ។ តាមរយៈព្រឹត្តិការណ៍ទទួលស្វាគមន៍អ្នកដំណើរដើមដំបូងក្នុងឆ្នាំ ២០២៤ Vietnam Airlines បានអះអាងពីការខិតខំប្រឹងប្រែងប្រកៀកស្មាជាមួយខេត្ត ក្រុងនៅទូទាំងប្រទេស ជំរុញយ៉ាងខ្លាំងក្លាវិស័យអាកាសចរណ៍ ទេសចរណ៍ និងផ្សព្វផ្សាយរូបភាពគោលដៅមកដល់។ នេះក៏ជាសកម្មភាពដ៏សំខាន់ក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរវាង Vietnam Airlines ជាមួយគណៈកម្មាធិការប្រជាជនខេត្ត ក្រុងទូទាំងប្រទេសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top