• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមសកម្មក្នុងការសាងសង់ផ្លូវអាកាសប្រកបដោយសុវត្ថិភាព

ក្នុងចំណោមនោះ ជើងហោះហើរទៅកាន់អឺរ៉ុប (រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស) ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំណើរការជើងហោះហើរដឹកអ្នកដំណើរ និងដឹកទំនិញដែលមានចំនួន ២៤ ជើងក្នុងមួយសប្តាហ៍។

នារសៀលថ្ងៃទី២៤ កុម្ភៈ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ទាក់ទិននឹងផលប៉ះពាល់ពីស្ថានភាពរុស្ស៊ី-អ៊ុយក្រែន លើផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរ ណ៍វៀតណាម។ តាមនោះ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមបាន​សាងសង់​យ៉ាងសកម្មនូវផ្លូវហោះហើរតាមផ្លូវអាកាស និងរៀបចំអាកាសយានដ្ឋានបម្រុង ដើម្បីបញ្ចៀសតំបន់ដែលអាចនឹងមានសង្គ្រាម ធានាបាននូវសុវត្ថិភាពដាច់​ខាតសម្រាប់ការហោះហើរ។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍វៀតណាមដូចជា Vietnam Airlines, Vietjet Air និង Bamboo Airways ដែលដំណើរការជើងហោះហើរអន្តរជាតិជាប្រចាំពីប្រទេសវៀតណាមទៅ/មកពីប្រទេសនិងតំបន់ដែនដីចំនួន ១៥ រួមមាន កម្ពុជា ហុងកុង (ចិន) ជប៉ុន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ( ចិន) ថៃ ឡាវ បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី រុស្ស៊ី និងអាមេរិក។ ក្នុងចំណោមនោះ ជើងហោះហើរទៅកាន់អឺរ៉ុប (រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស) ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំណើរការជើងហោះហើរដឹកអ្នកដំណើរ និងដឹកទំនិញដែលមានចំនួន ២៤ ជើងក្នុងមួយសប្តាហ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top