• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើរបាយការណ៍ជាតិ UPR វដ្ដទី៤ របស់វៀតណាម

របាយការណ៍របស់ក្រុមការងារបានកត់សម្គាល់របាយការណ៍ជាតិរបស់វៀតណាម ខ្លឹមសារនៃសម័យសន្ទនានាថ្ងៃទី ៧ ឧសភា និងកត់សម្គាល់អនុសាសន៍ចំនួន ៣២០ ដែលធ្វើឡើងដោយប្រទេសចំនួន ១៣៣។

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ១០ ឧសភា ក្រុមការងារលើការ ត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី ៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គ ការសហប្រជាជាតិបានយល់ស្របជាឯកឆន្ទអនុម័តលើរបាយការណ៍ជាតិ UPR របស់វៀតណាម។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet ថ្លែងនៅក្នុងសម័យសន្ទនាអំពីរបាយការណ៍ជាតិ UPR របស់វៀតណាមកាលពីថ្ងៃទី ៧ ឧសភា។ (រូបថត៖ VNA)

របាយការណ៍របស់ក្រុមការងារបានកត់សម្គាល់របាយការណ៍ជាតិរបស់វៀតណាម ខ្លឹមសារនៃសម័យសន្ទនានាថ្ងៃទី ៧ ឧសភា និងកត់សម្គាល់អនុសាសន៍ចំនួន ៣២០ ដែលធ្វើឡើងដោយប្រទេសចំនួន ១៣៣។ អនុសាសន៍ទាំងនោះគ្របដណ្តប់លើផ្នែក ជាច្រើនដូចជា៖ ការកែលម្អប្រព័ន្ធច្បាប់ គោលនយោបាយស្ដីពីសិទ្ធិមនុស្ស ការជំរុញ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ការធានាសិទ្ធិសម្រាប់ក្រុមងាយរងគ្រោះ ការជួយឧបត្ថម្ភជនជាតិភាគតិច ធានា សមភាពយេនឌ័រ សិទ្ធិកុមារ សិទ្ធិអប់រំ សិទ្ធិសេរីខាងជំនឿសាសនា សិទ្ធិសេរីក្នុងការ បញ្ចេញមតិ សិទ្ធិមនុស្សនិងអាជីវកម្ម សិទ្ធិមនុស្ស និងការប្រែប្រួលអាកាសធាតុ ការចូលរួមអនុសញ្ញាអន្តរជាតិមួយចំនួនស្តីពីសិទ្ធិមនុស្ស កិច្ចសហប្រតិបត្តិការជាមួយ យន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាដើម។
ថ្លែងមតិក្នុងសម័យប្រជុំ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet បានអះអាងនូវសារៈសំខាន់នៃយន្តការ UPR ដោយចាត់ទុកថា ការអនុវត្ត អនុសាសន៍ UPR តាមរយៈវដ្ដនានា បានបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងក្នុងការលើក កំពស់ និងការពារសិទ្ធិមនុស្សរបស់វៀតណាម។ លោកអនុរដ្ឋមន្ត្រីបានអះអាងថា វៀត ណាមនឹងស្រាវជ្រាវដោយប្រុងប្រយ័ត្ននូវអនុសាសន៍ទាំងអស់ និងជូនដំណឹងអំពីជំហរ របស់វៀតណាមចំពោះអនុសាសន៍ទាំងនេះ មុនសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សា សិទ្ធិមនុស្ស។ វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដា ប្រទេស ដៃគូ និងភាគីពាក់ព័ន្ធនានា ស្របតាមបាវចនារបស់វៀតណាមក្នុងអាណត្តិជា សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សដំណាក់កាល ២០២៣-២០២៥ គឺ “គោរពនិងយោគ យល់ កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ សិទ្ធិមនុស្សទាំងអស់សម្រាប់មនុស្សទាំង អស់គ្នា”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ក្នុងសន្និសីទអនុម័តលើសេចក្តីព្រាងរបាយការរណ៍របស់ក្រុមអធិការកិច្ចនៃការិយាល័យនយោបាយ និងគណៈលេខាឆ្នាំ ២០២៥ សម្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh។

Top