ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយនិងស្ថាបនាសន្តិភាព Rosemary DiCarlo បានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរនិងយោធានៅអ៊ីរ៉ង់ គឺជាការកើនឡើងថ្មីដ៏គ្រោះថ្នាក់នៅមជ្ឈិមបូព៌ា។ លោកស្រី Rosemary DiCarlo បាននិយាយថា ផលវិបាកនៃការវាយប្រហារគឺជាប្រការដែលបានឃើញច្បាស់ត្រឡែត ហើយបានរំលឹកឡើងវិញថា អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសរាល់ការកើនឡើងនៃយោធា។ លោកស្រី Rosemary DiCarlo បានអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តស្វែងរកបណ្តាញការទូតនិងការសន្ទនា ដោយបញ្ជាក់ថា ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីធានានូវធម្មជាតិសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕







