• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី

នាថ្ងៃទី ១៤ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីពិភាក្សាអំពីស្ថានភាពនិងខ្លឹមសារនៃរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីសកម្មភាពរបស់ក្រុមបេសកម្មអង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសកូឡុំប៊ី។

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាគ្នាតាមអនឡាញអំពីស្ថានភាពនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី (រូបថត៖ UN)


ក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី ហើយជឿជាក់ថាវឌ្ឍនភាពទាំងនេះនឹងរួមចំណែកក្នុងការធានាសន្តិសុខនិងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្នុងតំបន់ដែលរងផល ប៉ះពាល់ដោយជម្លោះ។ ទន្ទឹមនឹងនេះលោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានលើកសំណើរថា ក្រុមប្រដាប់អាវុធអនុវត្តបទឈប់បាញ់យូរអង្វែង ឆ្ពោះទៅប្រទេសកូឡុំប៊ីមួយដោយគ្មានជំលោះដើម្បីសន្តិភាពនិងការអភិវឌ្ឍ ព្រមទាំងសម្តែងការគាំទ្រចំពោះអាទិភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានកំណត់នៅក្នុងរបាយការណ៍ជាប្រចាំផងដែរ៕

តាម VOV5-​ វិទ្យុសម្លេងវៀតណាម




 

ពិធីបុណ្យនិទាឃរដូវក្រហមឆ្នាំនេះ នឹងទទួលបានឈាមប្រមាណ ៨.០០០ ប្លោក

ពិធីបុណ្យនិទាឃរដូវក្រហមឆ្នាំនេះ នឹងទទួលបានឈាមប្រមាណ ៨.០០០ ប្លោក

នេះគឺជាកម្មវិធីបរិច្ចាគឈាមដ៏ធំបំផុតមួយនៅក្នុងប្រទេស ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅដើមឆ្នាំថ្មី។

Top