• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមបាល់ទាត់ U២៣ ជម្រើសជាតិវៀតណាមត្រូវបានសារព័ត៌មានអន្តរជាតិ វាយតំលៃខ្ពស់


 គេហទំព័រ Fox Sports Asia ចុះផ្សាយអត្ថបទស្ដីពីជ័យជំនះរបស់ក្រុម U២៣ វៀតណាម

កាសែតទ្វីបអាស៊ី​និង​អន្តរជាតិជាច្រើនបាន ផ្ដល់ការលើកសរសើរផងនិងការភ្ញាក់​ផ្អើល​ទៀត​ផង ចំពោះ​អ្វីៗ​ដែល​ក្រុម​ U២៣ វៀតណាមបង្កើតឡើ​ងនៅ​ប្រទេសចិននោះ។
 
នាយប់​ថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០១៨ ក្រុមបាល់ទាត់ U២​៣ ជម្រើសជាតិវៀត​ណាម​ក្រោម ការដឹក​នាំរបស់​គ្រូបង្វឹក​លោក ​Park Hang Seo បានឈានចូលប្រវត្តិសា​ស្ត្រមិន​ ត្រឹមតែរបស់វៀត​ណាម​ប៉ុណ្ណោះទេ ថែម​ទាំង​របស់​កីឡាបាល់​ទាត់​អាស៊ីអា​គ្នេយ៍ ទៀត​ផង​នៅពេល​ជាលើក​ដំបូង​ឈាន​ទៅវង់​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃរ​ង្វាន់​ បាល់​ទាត់​ U២៣ ជើងឯ​កទ្វីប​អាស៊ី។
 
ចំពោះមុខជ័យជំនះ​របស់ក្រុម U២៣ វៀតណាមនោះ នាយក​រដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បានផ្ញើ​រលិខិត​អប​អរសាទរ​ជូនចំពោះក្រុម​។ ក្នុងនោះលោកនាយករដ្ឋម​ន្រ្តីអះអាង​ថា នេះជា​មោទនភាព​ដ៏ធំធេង​របស់កីឡា​វៀត​ណាម​ និយាយរួមនិង​បាល់ទាត់វៀតណាម​និយាយដោយឡែក។
 
កាសែតទ្វីបអាស៊ីនិងអន្តរជាតិជាច្រើនបានផ្ដល់កា​រលើកសរ​សើរផងនិង​ការភ្ញាក់​ផ្អើលទៀត​ផងចំពោះអ្វីៗ​ដែលក្រុម​ U២៣ ​វៀតណាម​បង្កើតឡើងនៅ​ប្រទេស​ចិន​នោះ។​ គណនី Twitter ជាផ្លូវ​ការរបស់​សម្ព័ន្ធ​កីឡាទ្វីបអាស៊ី​បានចុះ​ផ្សាយ​ថា៖ “មិនអាចជឿបានឡើយ។ គួរ​ឲ្យរំភើបចិត្ត​ជាងខ្សែភាព​យន្ត Hollywood។ តើមាន​ការប្រកួត​មួយភាគបួនចុងក្រោ​យ​ទ្វីបអាស៊ីណា ដែលគួរឲ្យរំភើបចិត្តយ៉ាងដូច្នេះដែរ​ឬទេ?”​។ វ៉ែបសាយ ESPN ក៏បាន​ប្រកាសថា៖ “ក្រុម U២៣ វៀតណាម បានបង្កើតឡើ​ងរឿងនិទានរបស់បាល់ទាត់អា​ស៊ីអាគ្នេយ៍ នៅពេល​យកឈ្នះលើ​ក្រុម U២៣ អ៊ីរ៉ាក់ដោយបាល់កាត់សេ​ចក្ដីប៉េណាល់ទី”។ កាសែត​កីឡាជួរមុខ​របសថៃគឺ Siamsports ក៏បានចុះផ្សាយអំពីជ័​យជំនះ​របស់ក្រុម U២៣ វៀតណាម លើគេហទំព័ររ​បស់ខ្លួន​ដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងថា នេះជាលើកដំបូង ដែលក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានរៀបចំការផ្លាស់ប្ដូរមិត្តភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។

Top