• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមជម្រើសជាតិវៀតណាមបានឈ្នះការប្រកួតលើកទី២ក្នុងព្រឹត្តិការណ៍អាស៊ានគុប

គ្រាប់បាល់ឈ្នះតែមួយគត់របស់ក្រុមជម្រើសជាតិវៀតណាម រកបានដោយកីឡាករ Nguyen Quang Hai នៅនាទី៧៨។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម កាលពីយប់ថ្ងៃទី១៥ ខែធ្នូ បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីក្នុងលទ្ធផល ១-០ ក្នុងការប្រកួតទីពីរនៃពូល B នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍-អាស៊ាន ២០២៤។ ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Viet Tri, ខេត្ត Phu Tho។ គ្រាប់បាល់ឈ្នះតែមួយគត់របស់ក្រុមជម្រើសជាតិវៀតណាម រកបានដោយកីឡាករ Nguyen Quang Hai នៅនាទី៧៨។

នេះជាជ័យជម្នះលើកទី២របស់ក្រុមជម្រើសជាតិវៀតណាម បន្ទាប់ពីប្រកួតបាន២លើក (លើកមុនឈ្នះឡាវ ៤-១ កាលពីថ្ងៃទី៩ ធ្នូ)។ ជាមួយនឹងលទ្ធផលនេះ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានឡើងឈរកំពូលតារាងពូល B ដោយមាន ៦ ពិន្ទុ បន្ទាប់ពីប្រកួតបាន ២ លើក។ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីឈរនៅលេខរៀងទី២ មាន៤ពិន្ទុបន្ទាប់ពីប្រកួតបាន៣លើក។ ជ័យជម្នះនេះក៏បានបញ្ចប់ការរងបរាជ័យជាបន្តបន្ទាប់របស់ក្រុមជម្រើសជាតិ វៀត ណាមជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក្នុងឆ្នាំនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top