• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមរួមដំណើរជាមួយផ្នែកជលផលដើម្បីជំរុញការនាំចេញ

យោងតាមអ្នកជំនាញ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ សហគ្រាសត្រូវផ្តោតទៅ លើការស្រាវជ្រាវអភិវឌ្ឍន៍ ការវិនិយោគលើបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព ផលិតកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង ពីនោះបង្កើនតម្លៃនាំចេញ ហើយកាត់ បន្ថយសម្ពាធលើតម្លៃលក់។
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមរួមដំណើរជាមួយផ្នែកជលផលដើម្បីជំរុញការនាំចេញ - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ VOV)
ការនាំចេញជលផលជាច្រើនមុខរបស់វៀតណាមបានបង្ហាញឲ្យឃើញសញ្ញានៃការងើបឡើងវិញបន្ទាប់ពីរយៈពេលអាប់អួរ។ នេះគឺជាការវាយតម្លៃនៅក្នុងសន្និសីទ សង្ខេបពន្លឿនពាណិជ្ជកម្មជាមួយប្រព័ន្ធទីភ្នាក់ងារពាណិជ្ជកម្មប្រចាំនៅឯបរទេសប្រចាំខែតុលាឆ្នាំ២០២៣ ដោយប្រធានបទ “រួមដំណើរជាមួយផ្នែកជលផលដើម្បីជំរុញការនាំចេញ”។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្មវៀតណាម នារសៀលថ្ងៃទី ៣១ តុលា នៅទីក្រុងហាណូយ។
យោងតាមអ្នកជំនាញ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ សហគ្រាសត្រូវផ្តោតទៅ លើការស្រាវជ្រាវអភិវឌ្ឍន៍ ការវិនិយោគលើបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព ផលិតកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង ពីនោះបង្កើនតម្លៃនាំចេញ ហើយកាត់បន្ថយសម្ពាធលើតម្លៃលក់។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានចាត់ទុកថា ការដក “កាតលឿង” IUU គឺជាកិច្ចការដ៏សំខាន់បំផុត មិនត្រឹមតែសម្រាប់នាំចេញទៅកាន់សហភាព អឺរ៉ុប (EU) ប៉ុណ្ណោះទេ ថែមទាំងជួយផ្នែកជលផលមានការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។
“បច្ចុប្បន្ននេះ ទីផ្សារទាំងអស់មានតម្រូវការខ្ពស់ណាស់ទាក់ទងនឹងសុវត្ថិភាព ចំណីអាហារ គុណភាពផលិតផល ហើយជាពិសេសការតាមដានប្រភពដើម។ ការ ដាក់ "កាតលឿង" របស់សហភាពអឺរ៉ុបគឺជាការព្រមានមួយ។ ក្រៅពីសហភាពអឺរ៉ុប ទីផ្សារផ្សេងទៀតអាចអនុវត្តន៍វិធានការប្រហាក់ប្រហែលគ្នាដែរ។ ដូច្នេះហើយ យើង ត្រូវជម្នះពុះពារលើកំហិត ដើម្បីដក "កាតលឿង" បាន។ នេះក៏ជាទិសដៅចីរភាពមួយដែលធានាបាននូវកំណើនល្អសម្រាប់ការនាំចេញជលផលនាពេលខាងមុខផងដែរ”។
ក្នុងសន្និសីទ លោក Tran Ngoc Quan ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅ បែលហ្សិក និង EU បានឲ្យដឹងថា ក្នុងខែតុលាកន្លងទៅ ក្រុមអធិការកិច្ចនៃគណៈកម្មា ធិការអឺរ៉ុប (EC) បានមកវៀតណាមដើម្បីត្រួតពិនិត្យនៅទីកន្លែងជាក់ស្ដែង ហើយវាយតំលៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការប្ដេជ្ញាចិត្តដក "កាតលឿង"។ ទោះជាយ៉ាងណាក៏ដោយ បើតាម EC នៅទីកន្លែងជាក់ស្ដែង នៅតែមានបញ្ហាមួយចំនួនដែលកើតឡើង។ ដូច្នេះ EC នឹងបន្តតាមដាន និងវាយតម្លៃ។ ក្នុងរយៈពេល ៦ ខែខាងមុខ ប្រសិនបើវៀតណាមមានវឌ្ឍភាពល្អនៅលើទីកន្លែងជាក់ស្ដែង EC នឹងពិចារណា ដកកាតលឿង មុនពេលសហភាពអឺរ៉ុបរៀបចំការបោះឆ្នោតសភា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top