• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងហិរញ្ញវត្ថុបំពេញយ៉ាងល្អនូវភារកិច្ចហិរញ្ញវត្ថុ និងថវិការដ្ឋនៅឆ្នាំ ២០២៣

នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុបានរៀបចំសន្និសីទបូកសរុបការងារគ្រប់គ្រងការអនុវត្តភារកិច្ចហិរញ្ញវត្ថុ និងថវិការដ្ឋឆ្នាំ ២០២៣ និងផែនការអនុវត្តភារកិច្ចឆ្នាំ ២០២៤។ របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា តុល្យភាពថវិកាមជ្ឈឹមនិងថវិកាមូលដ្ឋាននៅគ្រប់ជាន់ថ្នាក់ត្រូវបានធានា។
សន្និសីទបូកសរុបការងារគ្រប់គ្រងការអនុវត្តភារកិច្ចហិរញ្ញវត្ថុ និងថវិការដ្ឋឆ្នាំ ២០២៣ និងផែនការអនុវត្តភារកិច្ចឆ្នាំ ២០២៤។ ។ រូបថត៖ dangcongsan.vn

គេរំពឹងថា នៅចុងឆ្នាំនេះ បំណុលសាធារណៈដែលនៅសល់នឹងមានចំនួនប្រហែល ៣៧% នៃផលិតផលក្នុងស្រុកសរុប(GDP) បំណុលរដ្ឋាភិបាលនៅសល់ប្រហែល ៣៤% នៃ GDP  ទាបជាងកម្រិតពិដាននិងកម្រិតព្រមានដែលរដ្ឋសភាបានកំណត់។ ការគ្រប់គ្រងតម្លៃនិងទីផ្សារក៏មានភាពស៊ីសង្វាក់គ្នាទៅនឹងស្ថានភាពជាក់ស្តែង ដោះស្រាយការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម រួមចំណែកក្នុងការគ្រប់គ្រងអតិផរណា ស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនការគ្រប់គ្រងរបស់រដ្ឋ សម្រាប់ទីផ្សារភាគហ៊ុន មូលបត្របំណុលសាជីវកម្ម និងការធានារ៉ាប់រង។

ថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ ខ្ញុំជឿជាក់ ថាក្រសួងហិរញ្ញវត្ថុនឹងបន្តទទួលមរតកនូវលទ្ធផលដែលសម្រេចបានក្នុងឆ្នាំនេះ; ស្រាវជ្រាវរបកគំហើញនិងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជម្នះលើការលំបាកនិងបញ្ហាប្រឈម ហើយបំពេញដោយជោគជ័យនូវគោលដៅនិងភារកិច្ចហិរញ្ញវត្ថុនៃថវិការដ្ឋនៅឆ្នាំខាងមុខ។ តាមនោះ រួមចំណែកដល់ការសម្រេចបានផែនការអភិវឌ្ឍន៍ទូទៅរបស់ប្រទេស បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីសម្រេចបាននូវគោលដៅ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល ៥ឆ្នាំ ដំណាក់កាល ២០២១-២០២៥ និងយុទ្ធសាស្ត្រ ១០ឆ្នាំ ដំណាក់កាល ២០២១-២០៣០ យោងតាមសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាតបក្សលើកទី១៣

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top