• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងស្ថាប័នានានមានវិធានការសមស្របដើម្បីបញ្ចប់យ៉ាងឆាប់ៗកិច្ចចរចានិងចុះហត្ថលេខាលើ FTA

សម័យប្រជុំគណៈកម្មាធិការបញ្ជាណែនាំអន្តរផ្នែកធ្វើសមាហរណកម្មអន្តរជាតិអំពីសេដ្ឋកិច្ចលើកទី ១ ឆ្នាំ២០១៨ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១មករា ក្រោមអធិបតីរបស់ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ប្រធាន​គណៈ​កម្មាធិការបញ្ជាណែនាំ។

លោក Vuong Dinh Hue បានលើកច្បាស់ថា ឆ្នាំ២០១៨ជាឆ្នាំមានសារៈសំខាន់ ក្នុងដំណើរការប្រតិបត្តិរាល់ការសន្យាធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម។ តាមនោះ ក្រសួង ស្ថាប័ននានា គប្បីរួមផ្សំជាមួយក្រសួងឧស្សាហ ពាណីជ្ជកម្ម ក្នុងការដាក់ចេញវិធានការសមស្រប ដើម្បីបញ្ចប់យ៉ាងឆាប់កិច្ចចរចានិងចុះហត្ថលេខាលើបណ្តា FTA នៅសេសសល់ ដូចជា៖ RCEF, វៀតណាម - EFTA វៀតណាម-អ៊ីស្រាអ៊ែល និងបន្តះអនុវត្តជាក់ស្តែងនូវភារកិច្ចដែលបានដាក់ចេញនៅក្នុងកម្មវិធី សកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៩ និងសេចក្តីសម្រេច លេខ ៣១ របស់រដ្ឋាភិបាល។ ជាពិសេស បង្កើនការស្រាវជ្រាវរាល់បញ្ហាធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ធ្វើជាមូលដ្ឋានសេនាធិការសម្រាប់គណៈកម្មការបញ្ជាណែនាំអន្តរផ្នែកនិងរដ្ឋាភិបាល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top