• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាលបង្កើនការឃ្លាំមើល នៅចំពោះមុខហានិភ័យនៃជំងឺអេបូឡា

ក្រសួងសុខាភិបាលវៀតណាមនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃជំងឺ អេបូឡា ដែលបណ្តាលមកពីវ៉ារ្យ៉ង់ Bundibugyo នៃមេរោគអេបូឡា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា ជាគ្រាអាសន្នសុខាភិបាល សាធារណៈដែលបង្កក្តីកង្វល់អន្តរជាតិ។
មេរោគអេបូឡា។ រូបភាព៖ medlatec.vn

នេះគឺជាការព្រមាន​ផ្នែគ​សុខាភិបាលដ៏សំខាន់មួយសម្រាប់ប្រទេសនានាក្នុងការ​បង្កើនការឃ្លាំមើល ការរកឃើញ និងការត្រៀមខ្លួន​ឆ្លើយតប។ ទោះជាយ៉ាងណាក៏ដោយ នេះ​មិនមានន័យថា ជំងឺនេះបានរីករាលដាលទូទាំងពិភពលោកនោះទេ។

យោងតាមព័ត៌មានរបស់អង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានករណីឆ្លងជំងឺចំនួន ៨ នាក់ ​ករណី​សង្ស័យថាឆ្លងជំងឺមានចំនួន ២៤៦ នាក់ និងករណី​អ្នក​ស្លាប់​ដែល​សង្ស័យថា​ឆ្លង​ជំងឺមាន​ចំនួន ៨០ នាក់ នៅក្នុងខេត្តអ៊ីទូរី។ នៅក្នុងប្រទេសអ៊ូហ្គង់ដា មានករណីឆ្លងជំងឺចំនួន ២ ករណី រួមទាំងការស្លាប់ចំនួន ១ ករណីនៅទីក្រុងកាំប៉ាឡា។ ករណីទាំងពីរនេះ ពាក់ព័ន្ធនឹងបុគ្គលដែលបានធ្វើដំណើរមកពីប្រទេសកុងហ្គោ។

​អេបូឡាគឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់មួយដែលអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់។ ក្រសួងសុខាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃជំងឺនេះ ដោយធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំពីអង្គការសុខភាពពិភពលោក ជាស្ថាប័នស្នូលដែលអនុវត្តបទប្បញ្ញត្តិសុខាភិបាលជាតិ និងបង្កើនការឃ្លាំមើលនៅតាម​មណ្ឌល​សុខភាព និងការ​ពិនិត្យ​សុខាភិបាលនៅ​តាម​​ច្រកព្រំដែន៕​

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top