• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងនគរបាលវៀតណាមបូកសរុបការងារធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-ស.ប.បកូរ៉េ


 ប្រគល់ប័ណ្ណសរសើរជូនបណ្ដាសមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមៗ

 នាថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៩ ក្រសួងនគរបាលវៀតណាម បានរៀបចំកិច្ចប្រ​ជុំបូកសរុប ការងារ​ធានាសន្តិសុខ​សម្រាប់​កិច្ច​ប្រជុំកំពូលសហរដ្ឋអាមេរិក-សាធា​រណៈរដ្ឋ ប្រជាធិបតេយ្យប្រជា​មានីតកូរ៉េ (ស.ប.បកូរ៉េ) លើក​ទី២ និងដំណើរ​ទស្សន​កិច្ចមិត្ត ភាពជាផ្លូវការនៅវៀតណាមរបស់ប្រធានស.ប​.បកូរ៉េ លោក Kim Jong-un ​ព្រម​ ទាំងប្រគល់​ប័ណ្ណសរសើរ​របស់​ក្រសួង​នគរបាល​ជូន​សមូហភាព​និង​បុគ្គលនានា​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍​នេះ ផង​ដែរ។​

អញ្ជើញ​ថ្លែងនៅកិច្ចប្រជុំ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរ បាលវៀតណាមបានអះអាងថា កិច្ច​ប្រជុំ​កំពូលសហ​រដ្ឋអាមេរិក-ស.ប.បកូរ៉េ​លើក ទី២និងដំណើរទស្សនកិច្ច​មិត្តភាព​ជាផ្លូវការ​នៅវៀ​ត​ណាម​របស់​ប្រធាន​ស.ប.ប​ កូ​រ៉េលោក Kim Jong-un បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល​ស្ថានភាព​ពិភព លោកនិង​តំបន់នៅតែមាន​បម្រែបម្រួល​ដ៏ស្មុគស្មាញជាច្រើនដែលមិនអាចដឹង​មុនទេ។ រយៈពេលត្រៀមរៀប​ចំ​ខ្លី ខណៈ​ដែល​សំណូម​ពរចំពោះកា​រងារធានាសន្តិ សុខគឺធ្ងន់ធ្ងរ​ណាស់។ ប៉ុន្តែ កងកម្លាំងនគរបាល​វៀតណាម បាន​ខិត​ខំប្រឹង​ប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បី​សម្រេចបានភារកិច្ចដែលបក្សនិងរដ្ឋ​ប្រគល់ជូ​នយ៉ាង ល្អប្រសើរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top