នាថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងហាណូយក្នុងជំនួបជាមួយលោកស្រី Paola Pampaloni នាយិការងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (EEAS) លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Van Thanh អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានសំដែងបំណងថាភាគីទាំងពីរបន្តអនុវត្តនីតិវិធីផ្ទៃក្នុងដើម្បីបង្កើតលក្ខណៈអំណោយផលសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ វៀតណាម - សហភាពអឺរ៉ុប (EVIPA) ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនាពេលឆាប់ៗនេះ។
![]() |
ទិដ្ឋភាពនៃជំនួបពិភាក្សា (bocongan.gov.vn) |
ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Van Thanh បានស្នើអោយសហភាពអឺរ៉ុប បន្តគាំទ្រវៀតណាមលើវេទិកានៃអង្គការសហប្រជាជាតិ ព្រមទាំង បន្តពង្រឹងការតភ្ជាប់រវាងអឺរ៉ុបនិងអាស៊ាន ដើម្បីផ្តល់ជំនួយឧបត្ថម្ភដល់គម្រោងបង្ការនិងប្រឆាំងនឹងឧក្រិដ្ឋកម្មរបស់អាស៊ាន ។
រីឯខ្លូនវិញ លោកស្រី Paola Pampaloni បានអះអាងថាលោកស្រីបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថមភាពរបស់ខ្លួនដើម្បីនាំមកនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិង វៀតណាមនិយាយរួមរវាង EEAS និងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក នឹងអភិវឌ្ឍឡើងទៅកម្រិតថ្មីមួយដោយឥតឈប់ឈរផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម