• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការពារជាតិផ្តោតសំខាន់លើការត្រៀមរៀបចំឲ្យឆ្នាំ អាស៊ាន ២០២០


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Bqp.vn)

នារសៀលថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារជាតិនិងអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Nguyen Quoc Dung បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំរវាងក្រសួងការពារជាតិនិងក្រសួងការបរទេសស្ដីពីឆ្នាំអាស៊ាន ២០២០។

កិច្ចប្រជុំនេះបានផ្តោតលើការត្រួតពិនិត្យលើការងារត្រៀមរៀបចំរបស់ក្រសួងការពារជាតិសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ និងការដែលវៀតណាមទទួលដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តំណាងស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារជាតិបានរាយការណ៍អំពីល្បឿននៃការងារត្រៀមរៀបចំឲ្យរាល់សកម្មភាពក្នុងឆ្នាំអាស៊ាន២០២០។

ហេតុដូច្នេះហើយ នាឆ្នាំ២០២០ ក្រៅពីព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិនោះ កិច្ចសហប្រតិបត្តិការ ការពារជាតិអាស៊ាន និងក្រសួងការពារជាតិក៏មានសកម្មភាពសំខាន់ៗដូចជា៖ ពិធីរំលឹកខួបលើកទី ១០ ឆ្នាំនៃការបង្កើតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ានបើកទូលាយ ADMM + ពិធីរំលឹកខួបលើកទី ៦៥ ឆ្នាំ នៃការបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម និងបណ្ដាកិច្ចប្រជុំការពារជាតិ យោធាជាដើម។ នេះគឺជាឱកាសផង និងជាការសាកល្បងផង ហេតុដូច្នេះហើយ ចាំបាច់ត្រូវយកចិត្តទុកដាក់លើការវិនិយោគលើប្រភពកម្លាំងឲ្យសមស្រប។ ក្នុងនោះ បណ្ដាកិច្ចប្រជុំការពារជាតិនិងយោធាក្នុងឆ្នាំអាស៊ាន ២០២០ ចាំបាច់ត្រូវផ្ដល់អាទិភាពលើការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការការពារជាតិ យោធាក្នុងប្លុកអាស៊ាន និងរវាងអាស៊ានជាមួយបណ្ដាប្រទេសដៃគូ; និងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យជួយឧបត្ថម្ភមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top