• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសវៀតណាម៖ ស្នើឲ្យចិនបញ្ឈប់សកម្មភាពរំលោភបំពាននៅប្រជុំកោះ Truong Sa

នារសៀលថ្ងៃទី ២២ ខែកញ្ញា ក្រសួងការបរទេសវៀត ណាមបានបើកសន្និសីទសារព័ត៌មានជាប្រចាំតាមប្រព័ន្ធអ៊ីនធឺរណែត។

យន្តហោះដឹកជញ្ជូន Y-20 របស់ចិន (រូបថត៖ China Military)


នៅក្នុងសន្និសីទកាសែត ឆ្លើយសំណួរអំពីការដែល ចិនបានបញ្ចូននាវាដឹកជញ្ជូន ទៅកាន់ កោះ Vanh Khan (Mischief Reef)  Subi និង Chu Thap (Fiery Cross Reef) ចំណុះប្រជុំកោះ Truong Sa (Paracel) របស់វៀតណាម ដើម្បីនាំកងទ័ពដែលឈរជើងនៅទីនេះមកកាន់ដីគោកវិញ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បាននិយាយថា អាជ្ញាធរវៀតណាម តែងតែតាម ដានយ៉ាងដិតដល់ចំពោះការវិវត្តនៅសមុទ្រខាងកើត៖

“វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Truong Sa និង Hoang Sa ស្របតាមច្បាប់អន្តរជាតិ។ សកម្មភាពនេះរបស់ចិនបានរំលោភលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Truong Sa រំលោភច្បាប់អន្តរជាតិនិងដើរផ្ទុយពីគោលការណ៍នៃកិច្ចព្រមព្រៀងជាមូលដ្ឋានដែលដឹកនាំការដោះស្រាយបញ្ហាសមុទ្ររវាង វៀតណាមនិងចិន បង្កើនយោធូបនីយកម្ម ដើមបញ្ច្រាសនឹងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការចរចា COC។ វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម លើប្រជុំកោះ Hoang Sa (Spratly) និង Truong Sa (Paracel) ដោយបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានស្រដៀងគ្នា គោរពច្បាប់អន្តរជាតិ និងការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំពោះបញ្ហានៅសមុទ្រ ដោយរួមចំណែកជាក់ស្តែងនិងប្រកបដោយការទទួលខុសត្រូវក្នុងការរក្សាទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅសមុទ្រខាងកើត”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលអនុម័តគម្រោង ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥

រដ្ឋាភិបាលអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”

នៅថ្ងៃទី ៤ ខែមេសា ឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៦១១ របស់នាយរដ្ឋមន្ត្រី ដោយអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។

Top