• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសវៀតណាមឡើងសម្លេងចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
 

នាថ្ងៃទី៥ ​ខែធ្នូ ឆ្នាំ២០១៩ ក្នុងសន្និសីទសារព័ត៌មានប្រចាំខែ របស់ក្រសួងការបរទេសវៀតណាម ដែល​ប្រព្រឹត្ត​ទៅនៅ​​ទីក្រុងហាណូយនោះ អញ្ជើញឆ្លើយសំណួររបស់អ្នកយក​ព័ត៌មាន​ស្តីពី​ប្រតិកម្ម​របស់​វៀត​ណាម ចំពោះ​ព័ត៌មាន​ដែ​លថា ចិនបានដាក់ពង្រាយប៉ាឡុង ចារកម្មនៅឆ្នេរ  Vanh Khan នៃសមុទ្រខាងកើត និង​វត្តមាន​របស់​នាវាសមុទ្រ​ចិន​នៅសមុទ្រខាងកើត នៅថ្ងៃទី ២៩ ខែវិច្ឆិកា​ អ្នកនាំពាក្យក្រសួងការបរទេសវៀត​​ណាម លោក​ស្រី Le Thi Thu Hang បានអះអាងថា៖ "វៀតណាម​មាន​មូលដ្ឋាន​ច្បាប់​និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​ពេញ​លេញ​ ដើម្បីអះអាងពីអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ដោយ​ស្រប​តាម​ច្បាប់​អន្តរជាតិ​។ វៀតណាមសូមស្នើអោយភាគីពាក់ព័ន្ធ អោយគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការ​រប​ស់វៀតណាម ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ក៏ដូចជាចូលរួមវិភាគទាន​ប្រកប​ដោយ​ការទទួលខុសត្រូវក្នុងការកសាងនិងថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងស្ថិរភាពនៅ​សមុទ្រ​ខាង​កើត"។​

ទាក់​ទិននឹងព័ត៌មានពាក់ព័ន្ធដល់នាវាចិន ដែលចូលក្នុងដែនទឹកវៀតណាមនោះ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានលើកឡើងថា នឹងផ្ទៀងផ្ទាត់នូវព័ត៌ មាននេះ។  ប៉ុន្តែ លោកស្រី Le Thi Thu Hang ក៏បាន​បញ្ជាក់​ថា កងកម្លាំងមានសមត្ថកិច្ចរបស់វៀតណាមតែងតែឃ្លាំមើលយ៉ាងដិតដល់ រាល់សកម្មភាព​នានា​នៅក្នុង​ដែន​ទឹករបស់វៀតណាម ដែលត្រូវបានបង្កើតឡើង ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន​អនុសញ្ញា​អង្គការ​សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២។ លើសពីនេះទៅទៀត រាល់​សកម្មភាព​នៅក្នុង​សមុទ្រ​របស់​វៀតណាម ត្រូវគោរពតាម បទប្បញ្ញត្តិរបស់ UNCLOS ១៩៨២ និងបទប្បញ្ញត្តិ​ពាក់​ព័ន្ធ​នានា​របស់​វៀត​​ណាម​​ជាក់ជាពុំខាន៕
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top