• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូចំនួន៨០អំពីការទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាព

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang។ (រូបថត៖ VTC News)


នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយសំណួរពាក់ព័ន្ធដល់ដំណើរការអនុវត្តលិខិតឆ្លងដែនសុខភាពរបស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា ក្រសួងការបរទេសកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូចំនួន៨០ អំពីការទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាព។ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២១ ដៃគូមួយ ចំនួនដូចជា ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី បានទទួលស្គាល់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំងរបស់ វៀតណាម ជាមួយនឹងបទដ្ឋានជាក់ស្ដែងមួយចំនួនអំពីប្រភេទវ៉ាក់សាំង។ ដៃគូខ្លះទៀត ក្នុងនោះមានប្រទេសសមាជិកអាស៊ាន សហភាពអឺរ៉ុប ចិន កូរ៉េខាងត្បូង កំពុងពិនិត្យមើលយ៉ាងសកម្ម ហើយរងចាំវៀតណាមចេញផ្សាយ ឧទ្ទេសនាមពីទម្រង់ ឯកសារនិងយន្តការបញ្ជាក់អេឡិចត្រូនិក។

ចំណែកឯវៀតណាមវិញ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វៀតណាមក៏បាន ទទួលស្គាល់ជាបណ្ដោះអាសន្ននូវទម្រង់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំង/ លិខិតឆ្លងដែន សុខភាពរបស់ប្រទេសនិងតំបន់ដែនដីចំនួន៧៨ ដែលត្រូវបានផ្ញើរទៅកាន់ក្រសួងការ បរទេស។ នេះជាមូលដ្ឋានដើម្បីឲ្យអ្នកមានលិខិតទាំងនេះ អាចប្រើប្រាស់នៅវៀត ណាម ហើយត្រូវបានកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំ ចុះនៅ ត្រឹម៧ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top